បបរផិ ផ្សារថ្មី លឺល្បីយូរឆ្នាំហើយ អ្នកណាខ្លះមិនធ្លាប់បានញ៊ាំ?😋

បបរផិផ្សារថ្មី

0
24490

អ្នកដែលនិយដើរផ្សារថ្មី ច្បាស់ជាកំររំលងណាស់ជាមួយនឹង បបរផិ ដែលល្បីថាឆ្ងាញ់នៅក្នុងផ្សារនេះ តែក៏ប្រហែលជាអាចមានអ្នកដែលមិនទាន់បានស្គាល់រសជាតិផងដែរមើលទៅ។ ជាធម្មតា បើគេល្បីចឹងហើយយើងមិនបានញ៊ាំ មិនបានភ្លក្ស ដូចជាមិនសម បែបនេះគួរតែមកសាកអោយបានប្លែកមាត់ម្ដងមើល៎ ចង់ដឹងថាពិសេសប៉ុណ្ណា។

បបរផិផ្សារថ្មី
បបរផិផ្សារថ្មី
បបរផិផ្សារថ្មី

ចាប់អារមម្មណ៍ ចង់សាកតែអត់ស្គាល់ទីតាំង មកនេះមកតាមអេតមីន តូបមួយកន្លែងនេះគឺ រសជាតិ បបរផិ របស់គាត់ញ៊ាំជក់មាត់ដែរលដែលស្ថិតនៅក្នុងផ្សារថ្មី ច្រកចូលខាងលិចតាមបណ្ដោយផ្លូវលេខ67 ដែលចាប់បើកលក់ចាប់ពីម៉ោង 9ព្រឹកដល់ម៉ោង 7យប់ បើថារកមិនឃើញអាចខលសួរតាមរយៈលេខទូរសព្ទ 093 727 787 ។

បបរផិផ្សារថ្មី
បបរផិផ្សារថ្មី

ហើយបើបានមកដល់កន្លែងនេះ ហើយគឺថាមិនត្រឹមតែមានបបរផិឆ្ងាញ់ទេណា ក៏មានសាច់គោអាំង សាច់ក្រកអាំង បាញ់ឆែវ បាញ់ស្រ៊ុង និយាយពីថារសជាតិញ៊ាំហើយជាប់ចិត្តតែម្ដង ជាពិសេសគ្រឿងអាំងតែម្ដង អាំងក្ដៅៗញ៊ាំភ្លាមៗឆ្ងាញ់ បែបនេះពេលបានមកដល់ផ្សារថ្មី កុំរំលងអោយសោះណា៕

បបរផិផ្សារថ្មី
បបរផិផ្សារថ្មី
បបរផិផ្សារថ្មី
បបរផិផ្សារថ្មី

តូប បបរផិផ្សារថ្មី
លេខទូរសព្ទ៖ 093 727 787
ទីតាំង៖ ក្នុងផ្សារថ្មី ច្រកចូលខាងលិចតាមបណ្ដោយផ្លូវលេខ67

វីដេអូ៖