ម៉ូសស្រ៊ី ហាងមីស្រុះដ៏ពេញនិយម តម្លៃសមរម្យ រសជាតិឆ្ងាញ់ ល្បីឈ្មោះជិត២០ឆ្នាំហើយ

ហាង ម៉ូសស្រ៊ី

0
24917

អ្នកណាចូលចិត្តញ៉ាំមីស្រុះខ្លះ ចុះធ្លាប់បានមកញ៉ាំនៅហាង ម៉ូសស្រ៊ី ហើយរឺនៅ? បើថានៅទេ គួរតែមកសាកព្រោះថាហាងមួយនេះលក់ មីស្រុះនេះរយៈពេល ១៩ឆ្នាំហើយណា។ មីស្រុះ នៅទីនេះបើនិយាយពីរសជាតិវិញគឺថាពិសេសខ្លាំងណាស់ បានញ៉ាំធានាថាប្លែកមាត់ខុសប្លែកពីមីស្រុះដែលគ្រប់គ្នាធ្លាប់ញ៉ាំពីមុនជាក់ជាមិនខាន។

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

ចំពោះមុខម្ហូបនៅហាង ម៉ូសស្រ៊ី មិនមែនមានតែមីស្រុះទេណា គឺមានមីឆា និងប្រហិតបំពងផងដែរ។ មុខម្ហូបទាំងនេះគឺសុទ្ធតែជាមុខម្ហូបពិសេសប្រចាំហាង ដែរម៉ូយៗមកលើកណាក៏មិនដែររំលងដែរ។ មុខម្ហូបទាំង៣ ទទួលបានការគាំទ្របែបនេះក៏ដោយសារ តែមានរសជាតិពិសេសជាងគេ និងមានទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រូវជាតិគ្នាខ្លាំង ដែលធ្វើអោយអ្នកដែលបានញ៉ាំហើយជក់មាត់ជីបៗតែម្ដង ហើយបើថាមិនជឿទេអាចបបួលគ្នាមកសាកបានណា។

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

សម្រាប់មីស្រុះ គឺមានរហូតដល់ទៅ ៣រសជាតិឯណោះសម្រាប់អោយគ្រប់គ្នាធ្វើការជ្រើសរើស គឺរសជាតិធម្មតា រសជាតិតុងយ៉ាំ និងរសជាតិភ្លៅមាន់ រសជាតិណាក៏ឆ្ងាញ់ដែរសាកមួយណាក៏បានដឹងតែឆ្ងាញ់មាត់ហ្មង។ ពិសេសឆ្ងាញ់ លក់ឡើង១៩ឆ្នាំហើយចឹងមិនបានមកញ៉ាំម៉េចបាន ណាត់គ្នាមកថ្ងៃហ្នឹងហ្មងទៅណា៕

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

ហាង ម៉ូសស្រ៊ី
លេខទូរសព្ទ៖ 012 30 04 69 / 098 264 789
ទីតាំង៖ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ក្រោយគ្លីនិកវិសាលសុខ

វីដេអូ៖