លិឍដៃល្ងាចនេះ ឆាឆ្អឹងជំនីជ្រូកគល់ស្លឹកគ្រៃ

វិធីធ្វើម្ហូប

0
4243
ឆ្អឹងជំនីជ្រូកគល់ស្លឹកគ្រៃ
ឆ្អឹងជំនីជ្រូកគល់ស្លឹកគ្រៃ

គ្រឿងផ្សំ

1. ឆ្អឹងជំនីជ្រូក 5ខាំ
2. គល់ស្លឹកគ្រៃ 3-5 គល់ តាមចំណូលចិត្ត
3. ស្លឹកក្រូចសើច 2-3 សន្លឹក
4. ខ្ទឹមសរ 3-5 កំពិស
5. ម្ទេសស្រស់ 5-10 គ្រាប់ តាមចំណូលចិត្ត
6. ស្ករស 2 ស្លាបព្រាបាយ
7. ទឹកស៊ីអីវ 2 ស្លាបព្រាបាយ
8. ប្រេងខ្យង 3-5 ស្លាបព្រាបបាយ
9. ម្សៅស៊ុបមាន់ខ្នរ 1 ស្លាបព្រាបាយ
10. ទឹកមួយកូនចានចង្កឹះ
11. ប៊ីចេង (មិនដាក់ក៏បាន)
12. ប្រេងឆា

ឆ្អឹងជំនីជ្រូកគល់ស្លឹកគ្រៃ
ឆ្អឹងជំនីជ្រូកគល់ស្លឹកគ្រៃ

វិធីធ្វើ

1. ឆ្អឹងជំនីជ្រូក កាប់ជាដុំខ្លីៗ រួចលាងទឹកឲ្យស្អាតដាក់មួយអន្លើរ
2. គល់ស្លឹកគ្រៃហាន់ជាកំណាត់ស្តើងៗ ទុកមួយអន្លើរ
3. ស្លឹកក្រូចសើច ហែកជាជំរៀកតូច ៗ យកធ្មុងកណ្តាលចេញ ទុកមួយអន្លើរ
4. ខ្ទឹមស និងម្ទេស ចិញ្រ្ចាំក៏បាន បុកចូលគ្នាក៏បាន តែកុំអោយម៉ត់ពេក ទុកមួយអន្លើរ
5. ចាប់ផ្តើមយកខ្ទះដាក់ភ្លើងអោយក្តៅ រួចចាក់ប្រេងឆាចូល
6. ដាក់ខ្ទឹម និងម្ទេសចូលឆាឲ្យឈ្ងុយខ្ទឹម រួចសឹមដាក់ឆ្អឹងជំនីចូល ឆាឲ្យសព្វ រួចដាក់ទឹកចូល ដើម្បីរំងាស់សាច់អោយឆ្អិនល្អ ជៀសវាងការខ្លោច និងឆៅ។
7. គ្របទុកប្រហែល១៥នាទី នៅពេលរីងទឹក សឹមដាក់គ្រឿងផ្សំចូល ដូចជា៖ ទឹកស៊ីអីវ ស្ករស ប្រេងខ្យង ម្សៅស៊ុបខ្នរ រួចភ្លក់មើល រសជាតិតាមចំណូលចិត្ត។
8. ចុងក្រោយ ដាក់ស្លឹកគ្រៃ និងស្លឹកក្រូចសើចចូល ឆា ពីរ បី ត្រឡប់ ជាកាស្រេច។