ហ្គេម Pokemon Go កំពុងមានប្រជាប្រិយភាពខ្លាំង និងបានធ្វើអោយចិត្តយុវវ័យមួយចំនួនស្ទើរតែជុំវិញពិភពលោកវីវក់នឹងហ្គេមនេះ ខណៈដែលហ្គេមនេះទើបតែបញ្ចេញជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីប៉ុន្មានថ្ងៃមុន។ នាពេលនេះ យើងសូមបង្ហាញពីការចាប់ផ្តើមលេងហ្គេមនេះដំបូងតើគេត្រូវធ្វើដូចម្តេច?
ដំណាក់កាលលេងហ្គេមនេះដំបូង នឹងចេញសត្វ Pokemon ៣ សម្រាប់ប្រិយមិត្តចាប់ជាលើកដំបូង។
បន្ទាប់មកអ្នកត្រូវតម្រូវ អោយដើររកប្រអប់ជ្រុងពណ៌ខៀវដែលជា Pokeball ប្រើសម្រាប់ចាប់ Pokemon ក្រោយមកសត្វ Pokemonផ្សេងទៀត នឹងចេញតាមទីតាំងផ្សេង ហើយហ្គេមក៏នឹងផ្តល់សញ្ញាដល់អ្នកនៅពេលសត្វ Pokemon ចេញមកផងដែរ។
អូ៎ភ្លេច ! ហ្គេមនេះអ្នកអាចលេងបាន ទាល់តែមានអ៊ីនធឺណិតផងដែរណា៎ ហើយបើកមុខងារ GPS ព្រោះតម្រូវឲ្យអ្នកលេង ធ្វើការផ្លាស់ពីទីតាំងមួយទៅទីតាំងមួយ។
សូមទស្សនាវីដេអូនៃជំហានដំបូងនៃការចាប់ផ្តើមហ្គេមនេះ។
ប្រភព៖ YouTube Channel Pokémon GO – JohnnyCanal
សំរាប់វីដេអូខាងក្រោមគឺជាការលេងហ្គេមផ្ទាល់ របស់មិត្តអ្នកលេង។
ប្រភព៖ YouTube Channel iJustine