ឈុតហែលទឹកមួួយនេះ ត្រូវចិត្តស្រីៗតែម្តងហើយ

Face-Kini

0
916
Facekini

កាលពីពេល ថ្មីៗ កន្លងមក Daily Maile របស់អង់គ្លេសផ្សាយថា អ្នកស្រីហ្សាង  ស៊ឺ ហ្វាន អាយុ៦០ឆ្នាំ ជាអ្នកចេញម៉ូដសម្លៀកបំពាក់នៅក្រុងស៊ីងតៅ ប្រទេសចិន បានបង្ហាញឈុត Facekini ជាឈុតហែលទឹកក្រណាត់យឺត អាចឃ្លុំពីក្បាលរហូតចុងជើង សក្តិសមចំពោះអ្នកដែលខ្លាចខ្មៅស្បែក និងសត្វខ្ញែរសមុទ្រ ។

Facekini

អ្នកស្រី ហ្សាង បានចេញម៉ូដឈុត Facekini ឱ្យក្លាយជាឈុតហែលទឹកឃ្លុំលើដងខ្លួនទាំងមូល ដោយកាលពីមុនមានត្រឹមឈុតឃ្លុំត្រឹមក្បាលប៉ុណ្ណោះ ។ លើសពីនេះគាត់បានណែនាំដល់អតិថិជនដែលទិញឈុតរបស់ខ្លួនថា នៅពេលចុះលេងទឹកសមុទ្រ មនុស្សគ្រប់រូបរមែងប្រឈមមុខនឹងសារធាតុវិទ្យុសកម្ម ធ្វើឱ្យខូចស្បែក ប៉ុន្តែឈុតនេះអាចការពារស្បែកបានពេញទាំងរាងកាយ រួមទាំងជួយការពារការយាយីពីសត្វខ្ញែរសមុទ្រទៀតផង ។

Facekini

លក្ខណៈជាតិនិយមរបស់ជនជាតិចិន គឺចូលចិត្តមនុស្សស្បែកស មិនពេញចិត្តសម្បុរខ្មៅទេ។

ប្រភព៖ YouTube Channel Only in Asia

ប្រភព៖ YouTube Channel New China TV