ក្អមជាអត្តសញ្ញាណមួយរបស់ខ្មែរយើង ហើយខេត្តដែលមានឧបករណ៍ធ្វើពីដី ច្រើនគឺ ខេត្តកំពង់ឆ្នាំងតែម្តង។ តែហាក់សំរាប់ពេលបច្ចុប្បន្ននេះមិនសូវមានចរាចរណ៍ប្រើប្រាស់ច្រើនសំរាប់ឧបករណ៍ធ្វើពីដីនេះ ដូចជាក្អម ឆ្នាំងដី ចាន-ល-។ ថ្ងៃនេះដែរយើងសូមលើកយកហាងមួយដែលបានច្នៃចានសំរាប់ដាក់ម្ហូបរបស់ខ្លួនដោយប្រើចានក្អម មកជំនួសចានសព្វថ្ងៃ ដើម្បីអោយប្លែក ហើយក៏ជាចំណែកមួយជួយធ្វើអោយផលិតផលខ្មែរយើងមានចរាចរណ៍ច្រើនក្នុងប្រទេសឡើងវិញបានផងដែរ។
ចានក្អមដែលម្ចាស់ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ បានយកចានខ្នាតតូច ឬហៅម៉្យាងទៀតថា ចានក្អម Mini មកដាក់ប្រើលើម្ហូបថ្មីរបស់គាត់មួយដែលមានឈ្មោះថា បាយចានក្អម Mini។ បាយចានក្អមដែលមានតុបតែងសាច់ ពងទា បន្លែ ជ្រក់ ពីលើបាយស យើងមើលទៅពិតជា Cute គួរអោយស្រលាញ់ចង់ញ៉ាំម៉ង។
តម្លៃវិញដឹងតែលោកអ្នកទទួលយកបានហ្មង មិនបាច់និយាយច្រើនទេ ដឹង១ចានតម្លៃប៉ុន្មានអត់? ត្រឹមតែ ៥០០០៛ ប៉ុណ្ណោះពិតជាតម្លៃមួយដែលសមរម្យមែនទែន សំរាប់អាហារមួយពេលនេះ បើបានគ្នាច្រើនញ៉ាំជុំគ្នាទៀតកាន់តែពិសេស។
ចង់ភ្លេចប្រាប់ថា ហាងនេះក៏មានលក់ជាឌឹមស៊ាំ រសជាតិប្លែកៗ ជាច្រើនប្រភេទផងដែរ៖