ដោយ ៖ ម៉ុក សេង
មហារីកសួតជាជំងឺដ៏អាក្រក់មួយបានសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗ ពិសេសអ្នកជក់បារី ។ បើគិតជាមធ្យមតាមតួលេខពីអង្គការសុខភាពពិភពលោក ក្នុងមួយម៉ោងស្លាប់ប្រហែល៨នាក់ និងកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃដោយសារបញ្ហាសួត ។ លើសពីនេះទៀតជំងឺខាងលើ មិនមែនកើតតែទៅលើអ្នកជក់បារីទេ សូម្បីអ្នកមិនជក់ប្រឈមដែរ តែថាអ្នកជក់ធ្ងន់ជាង ដូច្នេះលោកអ្នកគួរចៀសវាង ។
សម្រាប់វិធីសាស្ត្រដែលអាចជួយការពារការកើតមហារីក លោកអ្នកគួរលាងសម្អាតសួតរបស់ខ្លួនឱ្យបានស្អាតតាមរយៈការទទួលទានបន្លែ ៖
-ខ្ទឹមបារាំងមួយថ្ងៃមួយមើម ៖ ខ្ទឹមបារាំងជាបន្លែមានវីតាមីន C ខ្ពស់ និងមានសារធាតុ «Quercetin» ជួយប្រឆាំងនឹងជាតិពុលសេរីក្នុងខ្លួនបាន ការសិក្សាស្រាវជ្រាវរបស់គ្រូពេទ្យរកឃើញថា សារធាតុប្រឆាំងនឹងជាតិពុលសេរី អាចលាងសារធាតុពុលដែលមាននៅក្នុងសួត ប្រសិនបើទទួលទានជាបន្តបន្ទាប់ក្នុងរវាងពី១ដល់៧ផ្លែ ក្នុងមួយសប្តាហ៍ ។ ពិសេសជាងនេះ ខ្ទឹមបារាំងក៏មានគុណសម្បត្តិប្រឆាំងនឹងជំងឺផ្សេងៗទៀតដូចជា ជួយកាត់បន្ថយការប្រឈមនឹងមហារីកពោះវៀនធំ មហារីកស្បូន មហារីកបំពង់រំលាយអាហារ និងពន្យារពេលការរីកធំរបស់កោសិកាមហារីកបាន ។
មិនត្រឹមតែប៉ុណ្ណោះទេបន្លែប្រភេទនេះក៏អាចយកទៅធ្វើជាPizza បានទៀតផង សូមមើលវីដេអូទាំងអស់គ្នា!
https://www.youtube.com/watch?v=-kvhN_BSIb0
ប្រភព៖ YouTube Channel Tasty Meals