Monthly Archives: April, 2022

ដុតពុះៗ ហុយៗ ហិរៗ អ៊ែមញាក់ហ្មងអាកាសធាតុត្រជាក់ៗបែបនេះ ជាមួយមីនុយពិសេសប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ

អាកាសធាតុត្រជាក់ៗប៉ុន្មានថ្ងៃនេះ គ្រប់គ្នាច្បាស់ជាចង់ញ៉ាំអីបានក្ដៅៗអោយឆ្ងាញ់មាត់ និងកុំអោយចាញ់រងារហើយ ម៉ោះៗមកនេះមកកាន់ហាង Let’s eat ស៊ុបផ្សិតខួរចំហុយ មកដឹងតែអ៊ែមហ្មងជាមួយមុខម្ហូបដុត និងចំហុយក្ដៅៗ រីឯរសជាតិវិញក៏មិនអោយខកបំណង។ សម្រាប់មុខម្ហូបដែលពិសេសជាងគេប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ ដែលគ្រប់គ្នាមកហើយមិនគួររំលងហើយញ៉ាំត្រូវជាមួយអាកាសធាតុត្រជាក់បែបនេះគឺ ប្រហិតភ្នំភ្លើង ដែលគេដុតក្ដៅៗពុះជាប់រហូតដែលធ្វើអោយគ្រប់គ្នាបានញ៉ាំក្ដៅៗរហូតមិនទ្រលាន់ ហើយថែមទាំងមានរសជាតិហិរៗ ពេលបានជ្រលក់ជាមួយប្រចាំហាងទៀត គឺកាន់តែពិសេសញ៉ាំកាន់តែជក់មាត់។ ក្រៅពីនេះក៏មានជាមួយស៊ុបខួរ ដែលអាចអោយគ្រប់គ្នាហុតក្ដៅៗប៉ូវកម្លាំងមួយទំហឹងដែរ។ បន្ថែមពីនេះទៀតក៏មាន បុកល្ហុងឆ្ងាញ់ៗច្រើនជម្រើសដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់,​ បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ,...

បាយឆា ដែលមាន តម្លៃធូរថ្លៃ រសជាតិឆ្ងាញ់? មិនគួរមើលរំលង ហាង បាយឆាសៀងហៃ

និយាយទៅលឺឈ្មោះថា បាយឆាសៀងហៃ តិចច្រឡំថាហាងបាយចិនអីទៅ តាមពិតគឺជាហាងបាយឆា ដែលច្នៃរសជាតិថ្មីប្លែកឆ្ងាញ់ ដោយកូនខ្មែរមឈ្មោះហៃ ។ ភាគច្រើនសម្រាប់អ្នកដែលនិយមចូលចិត្ត ពិសាបាយឆា មិនថាពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចទេ ជឿជាក់ថាប្រាកដជាបានស្គាល់ ព្រោះថា បាយឆាសៀងហៃ លក់ដាច់ខ្លាំង ទាំងការកុម្មង់តាម App ដឹកជញ្ជូន និងភ្ញៀវដែលកុម្មង់ក្នុងហាងផ្ទាល់ លក់តាំងពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២យប់ រកម៉ោងណាក៏មានដែរ ហើយបើនិយាយពីសាខាវិញ រហូតដល់ ៨ទីតាំង...

ខ្យូតៗ😍 ចង់ដាក់ឈ្មោះក៏បាន ចង់ដាក់រូបស្ទីកគ័រ ក៏បានជាមួយនិងការកម្ម៉ង់ស្ករគ្រាប់ពី Sticky Cambodia

គ្រាន់តែលឺឈ្មោះស្ករគ្រាប់ Sticky Cambodia ច្បាស់ជាមានអ្នកស្គាល់ជាមួយប្រេនដ៏ល្បីមួយនេះ ព្រោះថាជាស្ករគ្រាប់ដែលមានរសជាតិឆ្ងាញ់ និងលោកអ្នកអាចកម្ម៉ង់ដាក់ឈ្មោះក៏បាន ចង់ដាក់រូបស្ទីកគ័រ ក៏បាននៅក្នុងស្ករគ្រាប់។ ជាពិសេស Sticky Cambodia គឺមានកេរ្តិ៍ឈ្មោះល្បីជិត ១០ឆ្នាំហើយ និងជាប្រេនមកពីប្រទេសអូស្ត្រាលី រសជាតិឆ្ងាញ់ពិតៗ។ រាល់ស្ករគ្រាប់នៅ Sticky Cambodia ទាំងអស់គឺត្រូវបានធ្វើដោយដៃ ទាំងការចាក់ពុម្ភ និងការលាយពណ៌ ដោយអ្នកជំនាញអាចដាក់ឈ្មោះអ្នកទាំងអស់គ្នានៅក្នុងស្ករគ្រាប់បានថែមទៀតផងដែល សាកសមសម្រាប់គ្រប់គ្នាកម្ម៉ង់ធ្វើជាការដូរនៅក្នុងពិធីផ្សេងៗ។ មិនថាតែការដាក់ឈ្មោះ ស្ទីកគ័រ សូម្បីតែ Logo ក្រុមហ៊ុន ក៏ Sticky Cambodia អាចធ្វើជូនលោកអ្នកបានផងដែរ។ បើនិយាយពីរសជាតិវិញ...

ស្រស់ស្រាយអារម្មណ៍ញ៊ាំអាហារឆ្ងាញ់ៗ ស្រូបខ្យល់ទន្លេ ស្តាប់តន្ត្រីកំដរអារម្មណ៍យ៉ាងពិសេសពី Panorama Mekong Restaurant & Bar

Panorama Mekong Restaurant & Bar មិនថាយុវវ័យ រឺអ្នកវ័យកណ្ដាលទេ គឺច្បាស់ជាមានអ្នកដែលស្គាល់ច្បាស់ហ្មងជាមួយកន្លែងដ៏ពិសេសមួយនេះ ដែលមានទាំងម្ហូបឆ្ងាញ់ៗ បរិយាកាសល្អ ខ្យល់អាកាសបក់រំភើយៗមកពីទន្លេ អមជាមួយតន្ត្រីប្រគុំកំដរអារម្មណ៍ ធ្វើអោយគ្រប់គ្នាបានមកហើយទទួលបានអារម្មណ៍ស្រស់ស្រាយ បាត់អស់ទុក្ខកង្វល់។ ពេលគ្រប់គ្នាបានមកដល់ Panorama Mekong Restaurant & Bar ហើយនោះមិនខ្វះទេរឿងមុខម្ហូបញ៊ាំ គឺមានរាប់សិបមុខដែលមានទាំងអាហារបែបខ្មែរ ថៃ ចិន និងអ៉ឺរ៉ុប...

Most Read