Panorama Mekong Restaurant & Bar មិនថាយុវវ័យ រឺអ្នកវ័យកណ្ដាលទេ គឺច្បាស់ជាមានអ្នកដែលស្គាល់ច្បាស់ហ្មងជាមួយកន្លែងដ៏ពិសេសមួយនេះ ដែលមានទាំងម្ហូបឆ្ងាញ់ៗ បរិយាកាសល្អ ខ្យល់អាកាសបក់រំភើយៗមកពីទន្លេ អមជាមួយតន្ត្រីប្រគុំកំដរអារម្មណ៍ ធ្វើអោយគ្រប់គ្នាបានមកហើយទទួលបានអារម្មណ៍ស្រស់ស្រាយ បាត់អស់ទុក្ខកង្វល់។



ពេលគ្រប់គ្នាបានមកដល់ Panorama Mekong Restaurant & Bar ហើយនោះមិនខ្វះទេរឿងមុខម្ហូបញ៊ាំ គឺមានរាប់សិបមុខដែលមានទាំងអាហារបែបខ្មែរ ថៃ ចិន និងអ៉ឺរ៉ុប ចង់មួយណាក៏បានហើយបើនិយាយពីមុខម្ហូបគ្រឿងក្លែមវិញ មានមិនចេះខ្វះរសជាតិក៏សុទ្ធតែពិសេសជាប់ចិត្តតែម្ដង។



បរិយាកាសនៅ Panorama Mekong Restaurant & Bar ស្ថិតកំពូលនៃអាគារមុខមាត់ទន្លេ ដែលអាចនិយាយបានថាជាកន្លែងដែលសាកសមបំផុត សម្រាប់គ្រប់គ្នាធ្វើការជួបជុំ រៀបចំកម្មវិធីផ្សេងៗបានយ៉ាងរីករាយ។ បែបនេះកុំភ្លេចណា ចេញពីធ្វើការចង់រកកន្លែងញ៊ាំអីឆ្ងាញ់ៗ បរិយាកាសល្អ មានតន្ត្រីកំដរអារម្មណ៍ណាត់គ្នាមកទីនេះមកពិតជាមិនខកបំណង។





📌Panorama Mekong Restaurant & Bar
⏰ម៉ោងបើកលក់៖ ៤រសៀល – ១២យប់
☎️លេខទូរស័ព្ទ៖ 098 357 178 / 081 708 078
📍ទីតាំង៖ ស្ថិតនៅបណ្ដោយផ្លូវព្រះស៉ីសុវត្ថិ កែងផ្លូវលេខ178 ក្បែរសួនច្បារមុខព្រះបរមរាជវាំង
⭕️ផែនទី៖ https://goo.gl/maps/VcTyuAbuKf9ZNeebA
វីដេអូ៖