សព្វថ្ងៃនេះអាហារបែបចិន ជាពិសេសសាច់អាំងចិន និងមីស៊ុបជូរហិរចិន គឺទទួលការពេញនិយមជាខ្លាំង ហើយអ្វីដែលកាន់តែពិសេសនោះថ្ងៃនេះ អេតមីន នឹងនាំអ្នកទាំងអស់គ្នាអោយបានស្គាល់ជាមួយហាង HAI GE (ហាយហ្គឺ) មកទីនេះអ្នកទាំងអស់គ្នា នឹងទទួលបានរសជាតិ សាច់អាំងចិន និងមីជូរហិរចិន ដែលគ្រឿងផ្សំធម្មជាតិ មានឈ្មោះដើមថា ឡ័សឺហ្វិន (Lousifen 螺螄粉) ជារសជាតិដើមមកពីតំបន់ លៀវចូវ គ័ងសុី ប្រទេសចិន។



បន្ថែមពីនេះ ហាង HAI GE (ហាយហ្គឺ) មិនត្រឹមមានតែមីស៊ុបជូរហិរចិន និងសាច់អាំងបែបចិនប៉ុណ្ណឹងនោះទេ ក៏មានមុខម្ហូបបែបចិនជាច្រើនមុខច្រើនជម្រើសដូចជា ទាហិររំលីងជាមួយបាយក្ដាំង, ជេីងមាន់ និងជេីងទាហិរ ៗ សុទ្ធសុទ្ធតែមានរសជាតិពិសេស។ ក្រៅពីរសជាតិម្ហូបពិសេសៗ ហាង HAI GE (ហាយហ្គឺ) គឺមានការរៀបចំតុបតែង ដែលអោយគ្រប់គ្នាបានមកដល់ហើយប្លែកអារម្មណ៍ដូចកំពុងតែស្ថិតនៅតូបអាហារតាមផ្លូវនៅក្នុងប្រទេសចិន អាចអង្គុយញ៊ាំអាហារឆ្ងាញ់ៗជាមួយ មនុស្សដែលខ្លួនស្រលាញ់ មិត្តភក្ដិ ឬ មិត្តរួមការងារបានយ៉ាងរីករាយ។



ចំពោះមុខម្ហូបនៅទីនេះ មីចិនជូរហឹរ ១ចាន មានតម្លៃត្រឹមតែ ១២០០០៛ និងសាច់អាំងចិន តម្លៃចាប់ពី១០០០៛ ដល់ ៥០០០៛ ហើយ សម្រាប់អ្នកចូលចិត្តញ៉ាំហិរ ដិត អាចនិយាយបានថានឹងត្រូវចិត្តជាមួយរសជាតិនៅ ហាយហ្គឺ HAI GE ជាក់ជាមិនខាន។ បែបនេះកុំភ្លេចណាមកសាងល្បងមីជូរហិរររសជាតិដើមនៅ HAI GE (ហាយហ្គឺ) ទាំងអស់គ្នាដែលហាងចាប់បេីកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១១យប់ នឹងមានទីតាំងស្ថិតនផ្ទះលេខ ២៤៩ ផ្លូវប៉ាស្ទ័រ ៥១ សង្កាត់បឹងកេងកង១ ក្រុងភ្នំពេញ ជិត Park Cafe៕






ហាង HAI GE (ហាយហ្គឺ)
លេខទូរសព្ទ៖ 096 863 18 88 / 095 888 136
ទីតាំង៖ ស្ថិតនផ្ទះលេខ ២៤៩ ផ្លូវប៉ាស្ទ័រ ៥១ សង្កាត់បឹងកេងកង១ ក្រុងភ្នំពេញ ជិត Park Cafe
ផែនទី៖ https://bit.ly/3A2f7OF