4 Seasons Cafe & Restaurant គ្រាន់តែលឺឈ្មោះអ្នកខាងសែនសុខ ច្បាស់ជាស្គាល់រួចមកហើយព្រោះថាសាខាដើមមាននៅទីនោះ ថ្មីៗនេះហាងក៏បានមកបើកសាខាថ្មីលើទឹកដីជ្រោយចង្វារ ដែលអាចអោយគ្រប់គ្នាមកសាកជាមួយ នឹងកាហ្វេឈ្ងុយ គុយទាវឆ្ងាញ់ប្រហិត ៤រដូវ។


អ្នកដែលមិនទាន់បានមកដល់ 4 Seasons Cafe & Restaurant ច្បាស់ជាឆ្ងល់ជាមួយ នឹងគុយទាវប្រហិត ៤រដូវ ណាស់ហើយមើលទៅ មកនេះចាំអេតមីនប្រាប់ ប្រហិត ៤រដូវ គឺជាប្រហិតដែលមាន ៤រសជាតិ ដែលតំណាងអោយរដូវទាំង ៤ តាមរសជាតិនីមួយៗ។ ក្នុងនោះមានដូចជាប្រហិតសាច់គោរសជាតិផ្សិត តំណាងអោយរដូវត្រជាក់, ប្រហិតសាច់គោរសជាតិពោត តំណាងអោយរដូវស្លឹកឈើជ្រុះ, ប្រហិតសាច់គោរសជាតិម្ទេស តំណាងអោយរដូវក្ដៅ និងប្រហិតសាច់គោរសជាតិស្លឹកគូឆាយ តំណាងអោយរដូវផ្ការីក។ ហើយអ្វីដែលពិសេសនោះ រាល់គ្រឿងផ្សំប្រហិតទាំងអស់គឺត្រូវបានប្រើប្រាស់ជាមួយ នឹងគ្រឿងផ្សំដែលមានគុណភាពខ្ពស់។ បន្ថែមពីនេះ 4 Seasons Cafe & Restaurant ក៏មានលក់ជាមួយនឹងឈុតគ្រួសាររីករាយ និងស៊ុបស្មងគោផងដែរ ដោយគ្រប់គ្នាអាចមកញ៉ាំយ៉ាងរីករាយជាមួយក្រុមការងារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ អមជាមួយនិងបរិយាកាសដ៏ល្អ ហើយក៏មានបន្ទប់VIP ថែមទៀតផង។


មិនត្រឹមតែមានគុយទាវ ស៊ុបឆ្ងាញ់ កាហ្វេឈ្ងុយ និងបរិយាកាសល្អប៉ុណ្ណេះទេ 4 Seasons Cafe & Restaurant ក៏មានជាមួយនឹងសេវាកម្មបម្រើជូនយ៉ាងលឿនរហ័ស និងមានភាពរួសរាយរាក់ទាក់ផងដែរ។ ពិសេសបែបនេះ អ្នកប្លុកជ្រោយចង្វារដែលមិនទាន់បានសាកកុំភ្លេចមកសាកទាំងអស់គ្នាណា ជាមួយនិងការបម្រើជូនអាហារទាំងបីពេលនៅទីនេះ៕












ហាង 4 Seasons Cafe & Restaurant
លេខទូរសព្ទ៖ 087 440 043
ទីតាំង៖ ស្ថិតនៅលើផ្លូវជាតិ6A ចំងាយពីរង្វង់មូលជ្រោយចង្វារ(តាព្រហ្ម) 100ម៉ែត្រ ជាប់ហាងនំប៉័ងភ្នំពេញ និងហាង Baby Care
វីដេអូ៖