កាន់តែពិសេសហើយពេលនេះសម្រាប់អ្នកថ្នល់ទទឹង អង្គស្នួលដែលចូលចិត្តញ៊ាំមីហឹរ ព្រោះថាពេលនេះហាង មីហឹរSeoul មីហឹរ៧យ៉ាង បានមកដល់ហើយ ជាមួយនិងការរៀបចំដ៏ស្អាតដែលគ្រប់គ្នាអាចអង្គុយញ៊ាំមីហឹរដ៏ឈ្ងុយឆ្ងាញ់នៅក្នុងអាងត្រី បានយ៉ាងរីករាយ។



ដូចដែលគ្រប់ធ្លាប់បានដឹងរួចមកហើយ ហាង មីហឹរSeoul មីហឹរ៧យ៉ាង គឺទទួលបានការគាំទ្រខ្លាំង និងមានរហូតដល់ ១៩៥សាខាឯណោះក្នុងពេលបច្ចុប្បន្ននេះ ក៏ដោយសារតែមានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ។ សម្រាប់ប្រភេទសាច់វិញគឺមាន ៥ប្រភេទសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស ដែលក្នុងនោះមានសាច់គោ, គ្រឿងសមុទ្រ, បង្កង និងឆ្អឹងជំនីជ្រូក។ បន្ថែមពីនេះគ្រប់គ្នាក៏អាចធ្វើការហៅគ្រឿងបន្ថែមដែលមានជាច្រើនមុខ តម្លៃក្នុង ១ចាន ៣ពាន់រៀលៗ។



ណ្ហើយ តែប៉ុណ្ណេះអ្នកដែលចូលចិត្តញ៊ាំមីហឹរ និងចង់អង្គុយញ៊ាំជាមួយនឹងបរិយាប្លែកអារម្មណ៍មិនមកសាខានេះម៉េចបានជាពិសេសអ្នកប្លុកថ្នល់ទទឹង អង្គស្នួល ផ្លូវជាតិលេខ៤ កុំភ្លេចមកទទួលយករសជាតិមីហឹរដ៏ឈ្ងុយឆ្ងាញ់ និងបរិយាដែលប្លែកនេះណា។ ចំពោះទីតាំងគឺស្ថិតនៅលើបណ្ដោយផ្លូវ៤១ ចុះពីស្តុបថ្នល់ទទឹងចំងាយប្រហែល ៥០០ម៉ែត្រនៅខាងឆ្វេងដៃ៕







ហាង មីហឹរSeoul មីហឹរ៧យ៉ាង
បើកម៉ោង ៨ព្រឹក – ១០យប់
លេខទូរសព្ទ៖ 097 626 23 45
ទីតាំង៖ គឺស្ថិតនៅលើផ្លូវ៤១ ចុះពីស្តុបថ្នល់ទទឹងចំងាយប្រហែល ៥០០ម៉ែត្រនៅខាងឆ្វេងដៃ
ផែនទី៖ https://goo.gl/maps/NNwYXth3wrnVK4fE7
វីដេអូ៖