នេះនែ៎ រកឃើញស្រ្តីដែលខ្មៅជាងគេលើពិភពលោកហើយ

The darkest model in the world

0
29697
Khoudia Diop

អាព្រិក៖ នាង Khoudia Diop គឺជាតារាបង្ហាញម៉ូដនៅអាព្រិក ដែលត្រូវបានគេដឹងថាជានារីមានសម្បុរខ្មៅខ្លាំង តែស្អាត។ ស្បែកដែលសម្បូរសារធាតុខ្មៅ (ជាតិមេឡានីន) របស់នាង ត្រូវបានគេសរសើរគ្រប់គ្នានៅលើបណ្តាញសង្គម ជាពិសេសនៅលើ Instagram ដែលនាងបានបង្ហោះរូបជាច្រើនរបស់នាងនៅទីនោះ។

Khoudia Diop

ទោះបីជានាងឥលូវល្បីឈ្មោះក៏ដោយ នាងក៏ធ្លាប់ត្រូវបានគេមើលងាយនិងសើចចំអកដែរ។ នាងថាកាលនាងនៅក្មេង មានមនុស្សមួយចំនួនមកហៅនាងដោយប្រើពាក្យមិនសមរម្យជាច្រើន។ តែនាងមិនខ្វល់ទេ ព្រោះនាងពេញចិត្តនឹងអ្វីដែលនាងមាន។

Khoudia Diop

ស្របពេលនេះដែរ ការប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកសក្លាយទៅជាបញ្ហាមួយយ៉ាងសំខាន់នៅទ្វីបអាព្រិក ដោយសារតែនារីភាគច្រើនមិនពេញចិត្តសម្បុររបស់ខ្លួន។ ពួកគេយល់ច្រលំថា ស្បែកសអាចទាក់ទាញបុរសបានច្រើនជាងស្បែកខ្មៅ។ ហើយខ្លះទៀតឃើញគេប្រើ ប្រើតាមគេដែរ។

Khoudia Diop

អ្នកទាំងនោះគួរមានទំនុកចិត្តលើពណ៌សម្បុរខ្លួនឯង ដូចអ្វីដែល Khoudia Diop បានធ្វើ៕

ប្រភព៖ YouTube Channel Elabor BizTV