នៅក្នុងកម្មវិធីប្រកួតចំរៀង I am a Singer Cambodia កាលពីយប់មិញនេះ បានឈានចូលជិតដល់វគ្គ បញ្ចប់ហើយ។ ហើយសំរាប់យប់មិញលោកដួង វីរៈសិទ្ធ បានបកស្រាយនៅចំរៀងមួយបទ ដែលមានចំណង ជើងថា “យល់សប្តិឃើញពុក” ។ ចម្រៀងមួយបទនេះ គឺពិតជាពិរោះអន្លង់អន្លោចមែនទែន។ ប៉ុន្តែអ្វីដែលពិសេស ជាងនេះទៀត របស់ចំរៀងមួយបទនេះ គឺបានបង្ហាញពីអារម្មណ៏ពិតរបស់លោក ដួង វីរៈសិទ្ធ ដែលមានការនឹករលឹកទៅដល់លោកពុករបស់លោក។ បើចង់ដឹងថាបទនេះពិរោះ និងមានអត្ថន័យជ្រាលជ្រៅយ៉ាងណា។ សូមស្តាប់បទចំរៀង “យល់សប្តិឃើញពុក” ខាងក្រោមនេះ៖


