ហេតុអ្វីក្មេងប្រុសម្នាក់អាយុត្រឹមតែ ៩ឆ្នាំសោះអាចចូលរៀនសាកលវិទ្យាល័យបាន?

William Maillis- 9 Years old

0
1346
William Maillis

សហរដ្ឋអាមេរិក៖ កាលយើងនៅអាយុ ៩ឆ្នាំ យើងកំពុងតែសប្បាយនឹងរាប់អានមិត្តភ័ក្រ្តនៅបឋមសិក្សានៅលេងយ៉ាងសប្បាយ។ តែចំពោះ William Maillis វិញ គេមានអាយុត្រឹមតែ ៩ឆ្នាំសោះ គេអាចរៀនចប់វិទ្យាល័យហើយចូលរៀនសាកលវិទ្យាល័យបាត់ទៅហើយ។

William Maillis

កាលពីកើតមកបាន ៦ខែ William អាចមើលដាច់ពាក្យមួយចំនួន និង លេខផ្សេងៗទៀត។ នៅអាយុ ៧ខែ គេអាចនិយាយដោយប្រើប្រាស់ប្រយោគពេញលេញបាន និង នៅពេលអាយុ ២ឆ្នាំ គេអាចអាន អាចសរសេរ និងអាចគុណលេខ។ ដល់មានអាយុ ៤ឆ្នាំ ក្មេងចម្លែកមួយរូបនេះ អាចអានអក្សរក្រិច និង ចេះធ្វើលំហាត់ធរណីមាត្រនៅអាយុ ៥ឆ្នាំ។ នៅថ្ងៃនេះ គេមានអាយុ ៩ឆ្នាំ និង បានចូលរៀនថ្នាក់មហាវិទ្យាល័យហើយ។

William និយាយថា គេចង់ក្លាយទៅជា តារារូបវិទូ (អ្នកសិក្សាពីព្រះនៅលើមេឃ) ដើម្បីបញ្ជាក់ប្រាប់មនុស្សគ្រប់គ្នាថា ព្រះគឺពិតជាមានមែន។

William Maillis

តាមប្រសាសន៍របស់សាស្រ្តាចារ្យ Aaron Hoffman ដែលជាគ្រូមុខវិជ្ជាប្រវតិ្តសាស្ត្របានឲ្យដឹងថា William គឺមិនដែលកត់ត្រាមេរៀនឬសម្តីគ្រូដាក់ក្នុងសៀវភៅទេ។ គេគ្រាន់តែស្តាប់ ហើយនិងអានតែប៉ុណ្ណោះ៕

https://www.youtube.com/watch?v=b1uN8UP7JR0

ប្រភព៖ YouTube Channel News23