ថ្មីប្លែកចង់បានអីទៀត? បុកល្ហុងងាវ បង្គារ ក្តាម និងឆ្អឹងជំនីជ្រូកអាំង

ហាង Cambo Meatball កោះពេជ្រ

0
5354
បុកល្ហុងគ្រឿងសមុទ្រស្រស់
បុកល្ហុងគ្រឿងសមុទ្រស្រស់

ប្រជាប្រិយភាពនៃការទទួលទានអាហារជួបជុំគ្នានាពេលល្ងាច ជួបជុំគ្រួសារ បងប្អូន មិត្តភក្តិកំពុងតែកើនឡើង។ ជាហេតុធ្វើអោយតាមបណ្តាហាងអាហារនានា ចេះតែបន្តរិះរកមុខម្ហូបថ្មីៗ ប្លែកៗ ឈ្ងុយឆ្ងាញ់ រកញាុំសឹងតែមិនទាន់។

មិនខុសពីហាងដទៃ ដែលនៅកោះពេជ្រ ចេះតែមានមុខម្ហូបថ្មីៗជាបន្តបន្ទាប់ ស្របជាមួយខែដែលសំបូរទៅងាវ បង្គារ ក្តាមល្អ ឥលូវម្ចាស់ហាង Cambo Meatball កោះពេជ្រ គាត់បានបង្ហាញមុខម្ហូបថ្មីទៀតហើយ គឺមុខម្ហូបដែលឃើញហើយទ្រាំលេបទឹកមាត់មិនបាននោះអី “បុកល្ហុង”។ តែ បុកល្ហុងលើកនេះមានការច្នៃបន្ថែមដោយ ត្រូវបានគាត់អោយឈ្មោះថា “បុកល្ហុងគ្រឿងសមុទ្រស្រស់ ជាមួយនឹងឆ្អឹងជំនីជ្រូកអាំង”។

ក្តាមស្រស់
ក្តាមស្រស់
បង្គារស្រស់
បង្គារស្រស់
ងាវស្រស់
ងាវស្រស់
បុកល្ហុងគ្រឿងសមុទ្រស្រស់
បុកល្ហុងគ្រឿងសមុទ្រស្រស់

ឆ្ងល់មែនអត់ ម៉េចបានជាឈ្មោះចឹងវិញ? គឺដោយសារ បុកល្ហុងនេះប្រើសុទ្ធតែគ្រឿងសមុទ្រដែលមានគុណភាពល្អ នៅស្រស់ៗ ហើយក៏ដោយសារ បង្គារ ក្តាម សុទ្ធតែនៅឆៅ ដោយគេមិនចំអិនវាទេ តែត្រូវប្រើទឹកក្រូចឆ្មាមកកាត់ឆ្អាបជំនួសវិញ ពិតជាប្លែក ហើយកាន់តែអ៊ែមទៀត បុកភ្លាមញ៉ាំភ្លែត តោះ! សាកទាំងអស់គ្នាថ្ងៃចុងសប្តាហ៍នេះ…

បុកល្ហុងបង្គារ
បុកល្ហុងបង្គារស្រស់ 12000៛
បុកល្ហុងបង្គារ
បុកល្ហុងបង្គារស្រស់ 12000៛
បុកល្ហុងងាវ
បុកល្ហុងងាវ 10000៛
បុកល្ហុងក្តាម
បុកល្ហុងក្តាមសេះ 12000៛
ឆ្អឹងជំនីជ្រូកអាំង
ឆ្អឹងជំនីជ្រូកអាំង 9000៛

ហាង Cambo Meatball កោះពេជ្រ
ទូរស័ព្ទ៖ 070 89 88 23 | 010 62 62 06
ទីតាំង៖ ក្នុងកោះពេជ្រ ជិតគល់ស្ពាននាគច្រកចេញ ហាងបែរមុខទៅឌ្រីមលែន

វីដេអូបុកល្ហុងងាវ បង្គារ ក្តាម និងឆ្អឹងជំនីជ្រូកអាំង

នំគ្រក់ ១ចាន ១២គ្រាប់
នំគ្រក់ ១ចាន 12000៛

វីដេអូនំគ្រក់បង្គារ