ភោជនីយដ្ឋាន Village Roast Duck ទើបតែបើកទ្វាស្វាគមន៍ភ្ញៀវ នៅអគារ Raintree 299 ផ្លូវ ព្រះអង្គដួង (១១០) ដែលភោជនីយដ្ឋាន ម្ហូបបែបចិននេះផ្តោតសំខាន់ទៅសាច់ទាខ្វៃដ៏ល្បីប្រចាំហាងរបស់ខ្លួន ចឹងថាតើម្ហូបអ្វី? នោះគឺ សាច់ខ្វៃបីមុខ ក្នុងចានតែមួយមានជម្រើសសាច់បីប្រភេទបញ្ចូលគ្នា ដូចជា ទាខ្វៃ, សាច់សាស៊ីវ និងសាច់ជ្រូកស្រួយ។





បើតាម Cameraman និងក្រុមការងារដែលចុះទៅថត បាននិយាយថា “គ្រាន់តែឈានចូលហាងភ្លាមមានអារម្មណ៍មានផាសុកភាព មានបុគ្គលិកទទួលស្វាគមន៍យ៉ាងកក់ក្តៅ អមជាមួយការតុបតែងហាងយ៉ាងស្រស់ស្អាត ហ៊ី! បងដឹងអត់ថា គេដាក់ទាខ្វៃព្យួរយ៉ាងច្រើនឃើញឃ្លានហ្មង! នៅទៀតបងបើនិយាយពីចុងភៅប្រចាំភោជនីយដ្ឋាននេះវិញ ពិតជាមានជំនាញ ទៅលើម្ហូប ទាខ្វៃនេះណាស់ ដោយសាច់ទាមានសភាពទន់ល្មើយ ឈ្ងុយ និងកាន់តែឆ្ងាញ់បើយើងញ៉ាំជាមួយទឹកជ្រលក់ដ៏ពិសេសប្រចាំហាងទៀតនោះ” ។



ក្រៅពីម្ហូបសាច់បីមុខ ភោជនីយដ្ឋាន Village Roast Duck ក៏មាននូវម្ហូបពិសេសៗជាច្រើនទៀតដើម្បីបំពេញចិត្តអតិថិជនរបស់ខ្លួនមិនអោយខកចិត្តឡើយ ដែលមានដូចជា៖





ភោជនីយដ្ឋាន Village Roast Duck
ទូរស័ព្ទ៖ 077 69 20 20
ទីតាំង៖ នៅអគារ Raintree 299 ផ្លូវ ព្រះអង្គដួង (១១០)
ចាប់បើកដំណើរការពីម៉ោង 10ព្រឹក-២ថ្ងៃត្រង់ និង ម៉ោង ៥ល្ងាច ដល់ម៉ោង ៩យប់
វីដេអូម្ហូបទាខ្វៃ ប្រចាំភោជនីយដ្ឋាន Village Roast Duck