សណ្ឋាគារចាស់ជាងគេនៅអង់គ្លេសរលំខ្ទេចបន្ទាប់ពីត្រូវភ្លើងឆេះ

0
945
Fire crews are batting to save England's oldest hotel which is ablaze. See SWNS story SWHOTEL.Desperate efforts are on-going to save The Royal Clarence Hotel - which was built in 1769 and is credited as the first hotel in the country. Firefighters have been battling a blaze that broke out at a fine art gallery Exeter, Devon, since 5am this morning. Crews initially thought they had it under control but later confirmed that it has spread to other venues on the Cathedral Green - including the historic Royal Clarence.

អង់គ្លេស៖ សណ្ឋាគារ Royal Clarence ដែលត្រូវបានសាងសង់តាំងពីឆ្នាំ១៧៦៩ ត្រូវរលំនៅពេលមានអគ្គិភ័យ នៅពេលទាបភ្លឺឈានចូលថ្ងៃសុក្រអាទិត្យមុននេះ។

នៅពេលនោះ អ្នកពន្លត់អគ្គិភ័យខំនាំគ្នាធ្វើការយ៉ាងសស្រាកសស្រាំដើម្បីជួយសង្គ្រោះអគារពីគ្រោះអគ្គិភ័យ យ៉ាងកាចសាហាវនេះ តែវាបានហួសពេលទៅហើយព្រោះថាផ្នែកខាងលើនៃអគារត្រូវបានដួលរលំ។ ភ្លើងនេះ មានប្រភពមកពីសាលវិចិត្រសិល្បៈនៅជិតនោះ។

4ផ្លូវដែលនៅម្តុំនោះ ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈពេលដែលក្រុមសង្គ្រោះកំពុងតែធ្វើការ។ នៅកន្លែង កើតហេតុមានអ្នកពន្លត់អគ្គិភ័យ និង ប៉ូលីស ប្រហែលជាច្រើនជាង ១០០នាក់មកពួតដៃគ្នាធ្វើការ។

សំណាងល្អដែរ ដែលគ្រោះអាក្រក់នោះមិនបានធ្វើឲ្យនរណាម្នាក់មានរបួសឬស្លាប់។ ពោលគឺទាំងភ្ញៀវ និងបុគ្គលិកសុទ្ធតែមានសុវត្ថិភាព៕

https://www.youtube.com/watch?v=37khwAkBHlk