អង់គ្លេស៖ សណ្ឋាគារ Royal Clarence ដែលត្រូវបានសាងសង់តាំងពីឆ្នាំ១៧៦៩ ត្រូវរលំនៅពេលមានអគ្គិភ័យ នៅពេលទាបភ្លឺឈានចូលថ្ងៃសុក្រអាទិត្យមុននេះ។
នៅពេលនោះ អ្នកពន្លត់អគ្គិភ័យខំនាំគ្នាធ្វើការយ៉ាងសស្រាកសស្រាំដើម្បីជួយសង្គ្រោះអគារពីគ្រោះអគ្គិភ័យ យ៉ាងកាចសាហាវនេះ តែវាបានហួសពេលទៅហើយព្រោះថាផ្នែកខាងលើនៃអគារត្រូវបានដួលរលំ។ ភ្លើងនេះ មានប្រភពមកពីសាលវិចិត្រសិល្បៈនៅជិតនោះ។
ផ្លូវដែលនៅម្តុំនោះ ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈពេលដែលក្រុមសង្គ្រោះកំពុងតែធ្វើការ។ នៅកន្លែង កើតហេតុមានអ្នកពន្លត់អគ្គិភ័យ និង ប៉ូលីស ប្រហែលជាច្រើនជាង ១០០នាក់មកពួតដៃគ្នាធ្វើការ។
សំណាងល្អដែរ ដែលគ្រោះអាក្រក់នោះមិនបានធ្វើឲ្យនរណាម្នាក់មានរបួសឬស្លាប់។ ពោលគឺទាំងភ្ញៀវ និងបុគ្គលិកសុទ្ធតែមានសុវត្ថិភាព៕
https://www.youtube.com/watch?v=37khwAkBHlk