Krispy Kreme Doughnuts, Inc. ជាក្រុមហ៊ុននំដូហ្វណាត់មានមូលដ្ឋាននៅអាមេរិក បានបើកដំណើរការជាផ្លូវការនូវហាងនំដូហ្វណាត់សាខាទី មួយ ទីតាំង No.217c,ផ្លូវ 51 ប៉ាស្ទរ កែងផ្លូវ 302, បឹងកេងកង 1, រាជធានីភ្នំពេញ នា ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ កាលពីម្សិលមិញនេះ។
ក្រុមហ៊ុន Krispy Kreme បង្កើតឡើងតាំងពីឆ្នាំ១៩៣៧ និងបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងញូវយ៉ក បច្ចុប្បន្នមានហាងជាង ១ ០០០ នៅក្នុងប្រទេសជាង ២០ ដែលក្នុងនោះរួមមាន ប្រទេសម៉ាឡេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី និង ឥណ្ឌូនេស៊ី។ ហើយមិនតែប៉ុណ្ណោះ តាមផែនការ Krispy Kreme គ្រោងនឹងបើកហាងនំដូហ្វណាត់ចំនួន ១០ ក្នុងប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំ តែបើមានការគាំទ្រកាន់តែច្រើន និងទទួលជោគជ័យ គ្រោងនឹងពង្រីកសាខាបន្ថែមទៀត»។
ហើយ ហាងនំដូហ្វណាត់ Krispy Kreme បានរក្សានូវរសជាតិដើមពីប្រទេសអាមេរិកទាំងស្រុង ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងបានស្គាល់ និងភ្លក្សរសជាតិ។
មោះ! ចង់ដឹងថាការផលិតនំដូហ្វណាត់ របស់ហាង Krispy Kreme យ៉ាងណានោះ មើលវីដេអូខាងក្រោមទាំងអស់គ្នា៖
សំរាប់ព័ត៌មានអាចចូលមើលតាមរយៈ Facebook Page របស់ Krispy Kreme Cambodia ឫតាមរយៈគេហទំព័រ KrispyKreme.com.kh ។