ធ្លាប់តែត្រូវគេចំអន់ថាមានចិញ្ចើមក្រាស់ តែឥលូវក្លាយជាតារាបង្ហាញម៉ូដ

Natalia Castellar

0
1959

ព័រតូរីកូ៖ ក្មេងស្រីជំទង់អាយុ១៧ឆ្នាំម្នាក់ ដែលធ្លាប់តែគេគ្រប់គ្នាធ្វើបាបដោយសារនាងមានចិញ្ចើមក្រាស់ ឥលូវនេះបានទៅចុះកុងត្រាជាប់ធ្វើជាតារាបង្ហាញម៉ូដនៅក្រុមហ៊ុនបង្ហាញម៉ូដកំពូលមួយ។

Natalia Castellar
Natalia Castellar

Natalia Casterllar បានបិទមាត់មនុស្សដែលធ្លាប់ចំអន់នាងជិត មិនឲ្យពួកគេចំអន់នាងបានទៀត បន្ទាប់ពីមានភាពលេចធ្លោបែបនេះ។

នាងបានប្រាប់ដល់ទស្សនាវដ្តី W ថា៖ “កាលពីខ្ញុំនៅតូច គេនាំគ្នានិយាយពីចិញ្ចើមខ្ញុំ។ ខ្ញុំត្រូវបានពួកគេធ្វើបាប ដោយសារតែរោមចិញ្ចើមដ៏ក្រាស់របស់ខ្ញុំ ហើយពេលនោះខ្ញុំពិតជាចង់កោរវាចោលណាស់។”

Natalia Castellar
Natalia Castellar
Natalia Castellar
Natalia Castellar

Natalia ថាឥលូវនេះ នាងមិនខ្វល់ពីសម្តីរបស់ពួកហ្នឹងទៀតទេ។ ដោយសារតែអ្វីដែលនាងមានហ្នឹងហើយ រួមទាំងចិញ្ចើមក្រាស់របស់នាង ទើបធ្វើឲ្យនាងអាចចូលប្រលូកធ្វើជាតារាបង្ហាញម៉ូដបាន នៅ NEXT Models៕

វីដេអូ Natalia Castellar

ប្រភព៖ metro.co.uk