មានដឹងអត់ ថាក្រុមណាដែលចំណាយ​ប្រាក់ខែកីឡាករច្រើនជាងគេក្នុងវិស័យកីឡា?

0
1213

ក្រុមបិសាចក្រហម Manchester United បានក្លាយទៅជាក្រុមមួយដែលចំណាយលើប្រាក់បៀវវត្សរបស់ កីឡាករច្រើនជាងគេ ក្នុងវិស័យបាល់ទាត់ បើតាមរយៈរបាយការណ៏របស់ Global Sport Salaries Survey។ សំរាប់ប្រាក់ខែជាមធ្យមរបស់កីឡាករជំរើសទី1របស់ក្រុមបិសាចក្រហមគឺ ប្រហែល 5,77លានផោន ក្នុង 1ឆ្នាំ ឫក៏ 110,962ផោនក្នុង 1សប្តាហ៏។

ក្រុម Man Utd គឺជាប់ចំណាត់ថ្នាក់លេខ 4 ដែលចំណាយប្រាក់ខែច្រើនជាងក្នុងវិស័យកីឡា។ ហើយ 3 ក្រុមទៀត គឺមានដូចជា Cleveland Cavaliers ចំណាយ 8.7លានដុល្លា (6.9លានផោន), New York Yankees ចំណាយ 7.68លានដុល្លា និងក្រុមទី៣ ឈ្មោះ LA Clippers ចំណាយ 7.65លានដុល្លា។

cleveland-cavaliers la-clippers new-york-yankeesសំរាប់ក្នុងវិស័យបាល់ទាត់ គឺក្រុម Barcelona ជាក្រុមទី2 ដែលចំណាយរហូតដល់ 5,65លានផោន និងក្រុម Man City ជាក្រុមទី៣ ដែលចំណាយ 5.4 លានផោន។ ក្នុងនោះក្រុម Chelsea នៅចំណាត់ថ្នាក់ទី 34, Arsenal ចំណាត់ថ្នាក់ទី 47 និង Liverpool នៅចំណាត់ថ្នាក់ទី 60។

barcelona man-cityចំពោះមូលហេតុដែលធ្វើអោយក្រុម Man Utd ជាប់ជាក្រុមដែលចំណាយច្រើនជាងគេ គឺដោយសារការ នាំយក នៅកីឡាករ Pogba ដែលមានតំលៃខ្លួនថ្លៃជាងគេក្នុងលោកមកកាន់ទឹកដីរបស់ខ្លួនកាលពីដើម រដូវកាល។