ចិន៖ គិតចាប់តាំងពីរដូវរងាឈានចូលមកដល់នៅទីក្រុងឆឹងទូ ប្រទេសចិន មនុស្សម្នាគ្រប់គ្នាខំរកខោអាវណាក្រាស់ៗដើម្បីស្លៀកពាក់កុំឲ្យចាញ់អាកាសធាតុ តែមានតែលោកតាអាយុ៧២ឆ្នាំម្នាក់ទេ ដែលដោះអាវរត់ហាត់ប្រាណធ្វើមិនដឹង។

លោកតា ចឹង ត្រូវបានគេដឹងថាមានទម្លាប់រត់ហាត់ប្រាណដោះអាវនេះអស់រយៈពេល១២ឆ្នាំរួចមកហើយ ទោះបីជាស្ថិតនៅក្រោមអាកាសធាតុយ៉ាងណាក៏ដោយ។
លោកតាពិតជាមានសុខភាពល្អមែន!

រូបថតជាច្រើនសន្លឹកខាងក្រោមបង្ហាញពី សកម្មភាពលោកតាសម្តែងអួតអ្នកដើរតាមផ្លូវ។ លោកតាធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមកោតសរសើរពីរាងរបស់លោកតា ព្រោះថាវាមិនងាយទេដែលអាយុចាស់ហើយ នៅតែមានសាច់ដុំកង់ៗបែបនេះ៕







https://www.youtube.com/watch?v=DtnJlrTfNWk
ប្រភព៖ shanghaiist.com