បើចង់ញ៉ាំប្រហិត ​គ្រឿងក្នុង​ស្ងោរ​ដោត​ចង្កាក់​ នៅណាជិត ?

0
4004
Meatball
Meatball

រៀងរាល់ល្ងាច តុអាហារតាមដងវិថីនានាជុំវិញរាជធានីភ្នំពេញបានចាប់ផ្ដើមរីក ដូចផ្សិតរង់ចាំអ្នកទទួលទាន។ ប៉ុន្តែ បើថ្ងៃនេះអ្នកចង់ញ៉ាំ ប្រហិត គ្រឿងក្នុងស្ងោរដោតចង្កាក់ ទឹកជ្រលក់តៅហ៊ូ ទឹកដោះគោ យើងសូមលើកទីតាំង ៣ កន្លែង មកបង្ហាញនៅពេលនេះ ដើម្បីជាការងាយស្រួលក្នុងការជ្រើសរើសយកទីតាំងណាមួយ ដែលនៅជិតខ្លួន៖

១. ប្រហិត គ្រឿងក្នុងស្ងោរដោតចង្កាក់ ដែលពេញនិយមជាយូរមកហើយ ទីតាំង ផ្សារទួលសង្កែ ជិតស្ពានជ្រោយចង្វារ

២. សំរាប់ប្លុកទួលគោកវិញ អាចរកបាននៅ នៅលើផ្លូវ 287 ជិតសាកលវិទ្យាល័យ វេស្ទើនចាស់ ហើយក៏នៅក្បែរ ពន្ធដារទូលគោកផងដែរ ។

៣. ចំណែកឯ មួយទីតាំងទៀតដែលអាចរកញ៉ាំបាន នៅខាងក្រោយសាលារៀន វ៉ាន់ដាគណនេយ្យតែម្តង ។

ម៉្យាងទៀតបើបងប្អូនណា ដឹងថាមានកន្លែងផ្សេងៗ ទៀតសូមជួយ Comments ប្រាប់អ្នកទស្សនាអត្តបទនេះផង ដើម្បីមានជំរើសច្រើន ក្នុងការជ្រើសរើស ។ អូ៎ ភ្លេចប្រាប់ពី តម្លៃ ១ចង្កាក់ត្រឹមតែ ៥០០៛ ប៉ុណ្ណោះ កុំភ្លេចទៅសាកណា‌‌‌!!!

ចឹងមោះ! មើលវីដេអូ ខាងក្រោមតែម្តងកុំអោយខាតពេលយូរ៖