1 គ្រាប់របស់ Messi នៅចុងម៉ោងជួយអោយ Barcelona យកឈ្នះ Atletico Madrid

0
1258

សម្រាប់ការប្រកួតរវាងក្រុម Atletico Madrid បើកទ្វាផ្ទះទទួលក្រុមភ្ញៀវ Barcelona ក៏មានរឿងនឹក ស្មានមិន ដល់កើតឡើងផងដែរ។ ក្រុមភ្ញៀវជាអ្នកបើកការនាំមុខមុនក្នុងតង់ទី​2 នាទី 64 ដោយកីឡាករ Rafinha។ ប៉ុន្តែ ការនាំមុខនេះបានតែ 6នាទី ប៉ុណ្ណោះ ពោលគឺនាទីទី 70 កីឡាករ Godin របស់ Atletico Madrid ក៏តាមយក គ្រាប់បាល់ស្មើរមកវិញ។ ការប្រកួតបានបន្តរហូតដល់នាទី 86 ទើបកីឡាករ Messi ទាត់បញ្ចូលទីគ្រាប់ជ័យជំនះ អោយក្រុម Barcelona។ បញ្ចប់ការប្រកួត 90នាទី ក្រុម Atletico Madrid ចាញ់ក្រុម Barcelona ក្នុងលទ្ធផល 1-2។