Leicester City បំបាក់ Liverpool ក្នុងលទ្ធផល 3-1

0
794

សម្រាប់ការបើកទ្វាផ្ទះរបស់ក្លឹបការពារតំណែងជើងឯក Leicester City ទទួលភ្ញៀវហង្សក្រហម Liverpool កាលពីយប់មិញនេះ គឺបញ្ចប់ដោយម្ចាស់ផ្ទះជាអ្នកបំបាក់ក្រុមភ្ញៀវ។ នៅក្នុងតង់ទី1 ការប្រកួតបានចាប់ ផ្តើមបាន 28នាទី កីឡាករ Vardy បានរកបានមួយគ្រាប់។ ហើយការប្រកួតដល់នាទី 39 កីឡាករ Drinkwater ក៏បានរក គ្រាប់ទី2 អោយក្រុម Leicester City។ ការប្រកួតបន្តរហូតដល់តង់ទី2 នាទី 60 កីឡាករ Vardy ដដែល អាច រកបានគ្រាប់ទី 3អោយក្រុម Leicester City។ ប៉ុន្តែមិនបានប៉ុន្មាននាទីផង ពោលគឺនាទី 68 កីឡាករ Coutinho របស់ Liverpool ក៏រកបាន 1 គ្រាប់តាមបីក្រោយវិញផងដែរ។ បញ្ចប់ការប្រកួតក្រុម Leicester City យកឈ្នះ Liverpool ក្នុងលទ្ធផល 3-1។

https://www.youtube.com/watch?v=kaHIR07OjEQ