Robot គួរ​ឱ្យ​ស្រឡាញ់​ចេះ​គូររូប​តាម​ម្ចាស់

0
1058

នៅ​ពេល​នេះ​មនុស្ស​អាច​បញ្ជា​ឲ្យ Robot  គូររូប​សម្រាប់​ខ្លួន​បាន​យ៉ាង​ងាយស្រួល ។ រ៉ូ​បូត​ដ៏​វៃឆ្លាត​បែប​នេះ​មានឈ្មោះ​ថា Lineus ។ យើង​អាច​បញ្ជា​តាម​រយៈ​កា​រត​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ ឬ​អាយ​ផេ​កតាម​រយៈ​ឥត​ខ្សែ​(Wifi) នឹង​កម្មវិធី​គូររូប​របស់ Robot ។ របៀប​ដំណើរការ​របស់​វា​មាន​ភាព​ងាយស្រួល មាន​ន័យ​ថា អ្នក​គ្រាន់តែ​គូររូប​ដែល​អ្នក​ចូល​ចិត្ត​នៅ​ក្នុង​កម្មវិធី​គូររូប Robot បន្ទាប់​មក​ភ្ជាប់​Line-us នូវ​ដុំ​ថាមពល​(PowerBank)  ឬ​អគ្គិសនី​ដើម្បី​ឲ្យ​ដៃ​របស់ Line-us មាន​កម្លាំង​គូររូប​តាម​អ្នកជា​ការ​ស្រេច​។ មួ​ួ​យ​វិញទៀត​អ្នក​អាច​គូររូប​រួចរាល់​ហើយ បន្ទាប់​មក​ឲ្យ Line-us គូររូប​បន្ទាប់​មក​ទៀត ។

ចំណុច​ពិសេស​មួយទៀត​របស់ Line-us នោះ​គឺ​កម្មវិធី​របស់ Robot មួយ​នេះ​អាច​ដំណើរការ​ទាំង​នៅ​ក្នុង Macs និង​កុំព្យូទ័រ​ទូទៅ​ដែរ ។ ជាង​នេះ​ទៅ​ទៀត​វា​ក៏​អាច​ភ្ជាប់​អីុន​ធើ​រ​ណេ​ត Wifi ដើម្បី​ប​ញ្ចូ​ន​សារ​រូបភាព ឬ​ទទួល​សារ​រូបភាព​ពី​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក​បាន​ផង​ដែរ ។ មួយវិញទៀត​ប្រសិនបើ​អ្នក​ណា​មានកម្ម​វិធី Line-us ហើយ​អ្នក​អាច​បញ្ជូន​រូបភាព​អ្នក​គូររូប​របស់​អ្នក​ទៅ​នឹង​Robot នេះ​តែ​ម្តង​ដើម្បី​បញ្ជា​ឲ្យ​វា​គូររូប​តាម​រយៈ​អីុ​ន​ធើ​រ​ណេ​ត​ផង​ដែរ ។

អ្នក​បង្កើត line-us បាន​និយាយ​ថា មូល ហេតុ​ដែល​គាត់​បង្កើត​វា​ឡើង​ក្នុង​គោលបំណង​បង្កើត​សហគមន៍​អ្នក​ប្រើប្រាស់​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រមូល​រូបភាព​អ្នក​ដទៃ​ដែល​គូរ​តាម​រយៈ App របស់​Line-us នេះឯង ។ ម្យ៉ាងវិញទៀត ដៃគូរ​របស់​វា​មិន​រើស​ប្រភេទ​ប៊ិក ឬ​ខ្មៅ​ដៃ​សម្រាប់​ឲ្យ​វា​គូរ​ឡើយ ។ អ្វី​ដែល​វា​ត្រូវការ​គឺ​បន្ទះ​លោហៈ​មួយ​សន្លឹក​ដែល​ភ្ជាប់​មក​ជាមួយ​វា​ស្រាប់​សម្រាប់​ដាក់​កល់​នៅ​ពេល​វា​គូររូប​តែ​ប៉ុណ្ណោះ ។ Line-us មិន​ត្រឹមតែ​អាច​គូររូប​នៅ​លើ​តុ​ប៉ុណ្ណោះ​ទេ អ្នក​អាច​ដាក់​វា​ឲ្យ​គូររូប នៅ​លើ​ជញ្ជាំង​ផ្ទះ​ក៏​បាន ព្រោះ​លោហៈ​មួយ​បន្ទះ​នោះ​នឹង​ស្រូប​តួ Line-us ឲ្យ​មាន​លំនឹង​ក្នុង​ការ​គូររូប ។ នៅ​ពេល​នេះ Line-us មាន​តម្លៃ​ប្រហែល​៨៩​ដុល្លារ ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​ចែកចាយ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ខែតុលា​ខាង​មុខ ៕