នៅពេលនេះមនុស្សអាចបញ្ជាឲ្យ Robot គូររូបសម្រាប់ខ្លួនបានយ៉ាងងាយស្រួល ។ រ៉ូបូតដ៏វៃឆ្លាតបែបនេះមានឈ្មោះថា Lineus ។ យើងអាចបញ្ជាតាមរយៈការតភ្ជាប់ជាមួយនឹងទូរស័ព្ទ ឬអាយផេកតាមរយៈឥតខ្សែ(Wifi) នឹងកម្មវិធីគូររូបរបស់ Robot ។ របៀបដំណើរការរបស់វាមានភាពងាយស្រួល មានន័យថា អ្នកគ្រាន់តែគូររូបដែលអ្នកចូលចិត្តនៅក្នុងកម្មវិធីគូររូប Robot បន្ទាប់មកភ្ជាប់Line-us នូវដុំថាមពល(PowerBank) ឬអគ្គិសនីដើម្បីឲ្យដៃរបស់ Line-us មានកម្លាំងគូររូបតាមអ្នកជាការស្រេច។ មួួយវិញទៀតអ្នកអាចគូររូបរួចរាល់ហើយ បន្ទាប់មកឲ្យ Line-us គូររូបបន្ទាប់មកទៀត ។
ចំណុចពិសេសមួយទៀតរបស់ Line-us នោះគឺកម្មវិធីរបស់ Robot មួយនេះអាចដំណើរការទាំងនៅក្នុង Macs និងកុំព្យូទ័រទូទៅដែរ ។ ជាងនេះទៅទៀតវាក៏អាចភ្ជាប់អីុនធើរណេត Wifi ដើម្បីបញ្ចូនសាររូបភាព ឬទទួលសាររូបភាពពីគ្រប់ទីកន្លែងនៅលើពិភពលោកបានផងដែរ ។ មួយវិញទៀតប្រសិនបើអ្នកណាមានកម្មវិធី Line-us ហើយអ្នកអាចបញ្ជូនរូបភាពអ្នកគូររូបរបស់អ្នកទៅនឹងRobot នេះតែម្តងដើម្បីបញ្ជាឲ្យវាគូររូបតាមរយៈអីុនធើរណេតផងដែរ ។
អ្នកបង្កើត line-us បាននិយាយថា មូល ហេតុដែលគាត់បង្កើតវាឡើងក្នុងគោលបំណងបង្កើតសហគមន៍អ្នកប្រើប្រាស់មួយសម្រាប់អ្នកដែលចូលចិត្តប្រមូលរូបភាពអ្នកដទៃដែលគូរតាមរយៈ App របស់Line-us នេះឯង ។ ម្យ៉ាងវិញទៀត ដៃគូររបស់វាមិនរើសប្រភេទប៊ិក ឬខ្មៅដៃសម្រាប់ឲ្យវាគូរឡើយ ។ អ្វីដែលវាត្រូវការគឺបន្ទះលោហៈមួយសន្លឹកដែលភ្ជាប់មកជាមួយវាស្រាប់សម្រាប់ដាក់កល់នៅពេលវាគូររូបតែប៉ុណ្ណោះ ។ Line-us មិនត្រឹមតែអាចគូររូបនៅលើតុប៉ុណ្ណោះទេ អ្នកអាចដាក់វាឲ្យគូររូប នៅលើជញ្ជាំងផ្ទះក៏បាន ព្រោះលោហៈមួយបន្ទះនោះនឹងស្រូបតួ Line-us ឲ្យមានលំនឹងក្នុងការគូររូប ។ នៅពេលនេះ Line-us មានតម្លៃប្រហែល៨៩ដុល្លារ ហើយក្រុមហ៊ុនគ្រោងនឹងចែកចាយនៅជុំវិញពិភពលោកក្នុងខែតុលាខាងមុខ ៕