Nokia 3310​ ម៉ូ​ដែល​ចាស់​ត្រឡប់​ចូល​ឆាក​វិញ

0
888

​Nokia ​លក់​បាន​ប្រមាណ​១២៦​លាន​គ្រឿង​សម្រាប់​ម៉ូ​ដែល​៣៣១០ ក្នុង​ពេល​ដាក់ បង្ហាញ​ក្នុង​ទីផ្សារ​ដំបូង​កាលពី​ឆ្នាំ​២០០០ ហើយ​វា​ក៏​ជា​ពេលវេលា​ដែល​ក្រុមហ៊ុន​Apple មិន​ទាន់ ប្រលូក​ចូល​ទីផ្សារ​ទូរស័ព្ទ​នៅឡើយ ។  ពេល​នោះ​Nokia​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក ហើយ​អ្វី​ដែល​ពិសេស​នោះ​គេ​អាច​លេង​ហ្គេ​ម​ធម្មតា​នៅ​លើ​ទូរស័ព្ទ ហើយ​ហ្គេ​ម​ដែល​ទទួល​បានការ​ពេញ​និយម​នា​ពេល​នោះ​មានឈ្មោះ​ថា​Snake ឬ​ហ្គេ​ម​ពស់ តែ​វា​មិន​អាច​ដំណើរការ ​Wifi​ បាន​ទេ ។

ពេល​នេះ​Nokie 3310 បាន​វិល​មក​វិញ​ដែល​មិន​លះបង់​ហ្គេ​ម​ជំនិត​របស់​ខ្លួន​Snake​ដែរ តែ​អ្វី​ដែល​ពិសេស​ហ្គេ​ម​នោះ​ក៏​វិ​វ​ឌ្ឍ​តាម​សម័យកាល​ដែរ ។ សម្រាប់​ម៉ូ​ដែល​ថ្មី​របស់​Nokia 3310​សម្រាប់​ឆ្នាំ​២០១៧ នេះ​មាន​អេ​ក្រង់​ទំហំ​២,៤​អីុ​ញ មាន​កាមេរ៉ា​២​មេ​ហ្គា​ភិ​ក​សែ​ល ហើយ​ថែម​ទាំង​មាន​រន្ធ​ដាក់​អង្គ​ចង​ចាំ​រហូត​ដល់​៣២GB​ស្រប​ពេល​ដែល​ម៉ូ​ដែល​នេះ​មាន​អង្គ​ចង​ចាំ​ក្នុង​ម៉ាស៊ីន​ចំនួន​16MB​រួច​ទៅ​ហើយ ។ ម៉ូ​ដែល​ថ្មី​នោះ​មាន​ទំហំ​តូច​ដដែល ស្តើង​ជា​មុន ស្រាល​ជាង​មុន តែ​វា​មាន​ពណ៌​ជា​ច្រើន​សម្រាប់​ជ្រើសរើស​ដូច​ជា​ពណ៌​ក្រហម លឿង ខៀវចាស់ ប្រផេះ ។

តួ​របស់​វា​ស្រោប​ដោយ​ជ័រ​ប្លា​ស្ទិ​ក និង​ដំណើរការ​ដោយ​កម្មវិធី​OS មាន​វិទ្យុ​និង​អាច​ស្តាប់​តន្ត្រី​ថែម​ទៀត​ផង ។

Nokia 3310 មាន​កម្លាំង​ថ្ម​ខ្លាំង​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​វា​បាន​រហូត​ដល់​ពេញ​មួយ​ខែ សម្រាប់​ការ​សាក​ថ្ម​ម្តង ។ កម្លាំង​ថ្ម​របស់​វា​គឺ​1200mAh នោះ​អ្នក​អាច​ស្តាប់​តន្ត្រី​រហូត​ដល់​៥១​ម៉ោង ហើយ​អ្នក​អាច​និយាយ​ជាប់​រហូត​ដល់​២២​ម៉ោង​ពេញ និង​បើក​វិទ្យុ​បាន​៣១​ម៉ោង ចំណែក​តម្លៃ​របស់​វា​ប្រហែល​៥២​ដុល្លារ​អា​មេ​រិ​ក ៕