ការបង្ហាញពីលក្ខណះពិសេសរបស់ម៉ាកល្បីៗទាំងបី

0
1209

ដោយសារតែការប្រើប្រាស់ផលិតផលនៅក្នុងប្រទេសយើងមានការកើនឡើងយ៉ាងខ្លាំង ទៅលើការជ្រើសរើស ម៉ាកល្បីៗ ពីព្រោះវាអាចលើនៅភាពថ្លៃធ្នូររបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រើប្រាស់របស់ ម៉ាក គឺមានគុណ ភាពល្អ។ ហេតុនេះ ហើយបានជាក្រុមការងាររបស់ KSPG.TV សុំណែនាំនៅផលិតផលម៉ាក់ចំនួនដូចខាង ក្រោម៖

TATICALL 5.11

ក្រុមអ្នក Design របស់ម៉ាក TATICAL 5.11 បានចុះធ្វើការជាមួយសមត្ថកិច្ចជំនាញដើម្បីផលិតនូវ​សម្លៀក​បំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលប្រកបដោយគុណភាពនិងសុវិត្ថភាពដល់អ្នកប្រើប្រាស់ ហើយ​បច្ចុប្បន្ននេះផលិតផលម៉ាកនេះដែរ ត្រូវបានទទួលស្គាល់ និងគាំទ្រដោយក្រុមប៉ូលិស FBI ផងដែរ។ យ៉ាង​ណាមិញម៉ាក TATICAL 5.11 ក៏មានការពេញនិយមប្រើប្រាស់ពី សំណាក់អ្នកប្រើប្រាស់ទូទៅដែរ។

ផលិតផលរបស់ម៉ាក TATICAL 5.11 មានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង ស្រោមដៃ កាំបិត នាឡិកាដៃ និងសម្ភារៈមួយចំនួន សម្រាប់បម្រើការដល់ការងារសមត្ថកិច្ច។ ជាការពិតណាស់គោល​បំណង​របស់អ្នកបង្កើតម៉ាកនេះ គឺចង់ផ្តល់នៅផាសុខភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយពាក្យស្លោករបស់​ម៉ាកនេះគី “Always Be Ready” ដែលចង់បញ្ចាក់ថាទោះជាអ្នកប្រើប្រាស់ផលិតផលម៉ាកនេះស្ថិតនៅក្នុង​ដំណាក់កាលណាក៏ TATICAL 5.11 តែងតែមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការរបំពេញនូវតម្រូវការ​របស់ម្ចាស់។ យើងមិនអាចដឹង មុនថានឹងមានរឿងអ្វីកើតឡើងនោះទេ តែយើងអាចត្រៀមខ្លួនរួចជាស្រេច ជាមួយនិងវត្ថុដែលយើងប្រើប្រាស់រាល់ថ្ងៃសូម្បីតែសម្លៀកបំពាក់ មិនថាអ្នកកំពុងបំពេញការងារ​ធម្មតា​ រឺមានបេសកកម្ម អ្នកនិងតែងតែមានអារម្មណសុវត្ថិភាព និងភាពទុកចិត្តប្រសិនបើទាំងនោះជាផលិតផលម៉ាក TATICAL 5.11 ។

THE NORTH FACE

ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែ​ជា​ជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ផលិតផលម៉ាក THE NORTH FACE មានដូចជា អាវរងារ អាវយឺត ស្បែកជើង កាបូប និងសម្លៀកបំពាក់​ប្រើប្រាស់ប្រចាំថ្ងៃធម្មតាដែរ។ ជំហានទាំង៤របស់ Northface ដើម្បីសម្រេចបាននូវគុណភាពនៃស្តង់ដាខ្ពស់​បំផុតមានដូចខាងក្រោម៖
១. តាមរយៈការវាយតំលៃឧបករណ៍ និង មានការទទួលគំនិតយោបល់ ជាទៀងទាត់ពី អត្តពលិកដែលល្បីៗ លំដាប់ថ្នាក់ពិភពលោក។
២. ការវិនិយោគទុន និង ការអភិវឌ្ឍសម្ភារៈថ្មីដូចជា PacLite ដែលបង្រួម រឺបត់ បានច្រើនជាន់បំផុត, ជាមួយនឹង Gore-tex ទម្ងន់ស្រាល ដែលមាន ក្រណាត់ប្រភេទ Shell ។
៣. ការដាក់វត្ថុធាតុដើម និងធាតុផ្សំផ្សេង ក្រោមការធ្វើតេស្ត យ៉ាងធ្ងន់ធ្ងរ ដូចជា ការធ្វើតេស្ត Tent C130 ដែលពាក់ព័ន្ធនឹងការដាក់តង់ នៅពីក្រោយស្លាបយន្តហោះ ដែលមានខ្យល់ខ្លាំងជាង 130km / ម៉ោង
៤. ជំហានសំខាន់បំផុតគឺនៅក្នុងការដំណើរការផលិតផល ជាមួយនឹងការធ្វើតេស្តថ្ម tortuous នៅក្នុងមន្ទីរ​ពិសោធន៍ ហើយយើងបានផ្ញើរសម្លៀកបំពាក់ និងឧបករណ៍របស់យើងអោយអត្តពលិក សាកល្បងប្រើ ដើម្បី​អោយដឹងច្បាស់ ថាឧបករណ៍ទាំងអស់របស់យើង មានគុណភាពធន់ប៉ុណ្ណា នៅក្នុងការប្រើប្រាស់ក្នុងដំណើរផ្សង​ព្រេងពិតប្រាកដក្នុងពិភពលោក ។ បន្ទាប់ពីទទួលបានមតិពីអត្តពលិក អ្នកប្រើ, យើងបានសម្រាំងផលិតផល បន្ថែមឬបន្ត គ្នារហូតទទួលបានការទទួលស្គាល់ពីគុណភាពពីក្រុមអត្តពលិកថ្នាក់ពិភពលោករបស់យើង។

VICTORINOX

ត្រឹមឆ្នាំ ២០០១ ម៉ាកVICTORINOX បានបង្កើតផលិតផលថ្មី ដែលជាសម្លៀកបំពាក់ប្រើប្រាស់ទូទៅប្រចាំថ្ងៃ ហើយបានដាក់លក់នៅលើទីផ្សារ និងទទួលការគាំទ្រផងដែរ។ ដោយទទួលបានជំនឿចិត្ត ពីគុណភាពកាំបិត​តូចៗ​របស់ម៉ាក VICTORINOX ទើបក្រុមហ៊ុននេះកាន់តែផ្តោតខ្លាំង​ ទៅលើគុណភាពនៃសម្លៀកបំពាក់និមួយៗ។ ដូច្នេះហើយសម្រាប់អ្នកប្រើប្រាស់ផលិតផលម៉ាកនេះ តែងតែទទួលបានអារម្មណ៍ផាសុខភាព បើទោះជាអ្នក​ឈរ​នៅលើជ្រលងភ្នំខ្ពស់ រឺអគារខ្ពស់ៗនៅក្នុងទីក្រុងក៏ដោយ។ បន្ទាប់ពីដឹង ប្រវិត្តនិងគុណសម្បតិ្តរបស់ម៉ាកទាំង ៣ នេះហើយ លោកអ្នកពិតជាចាប់អារម្មណ៍ និងចង់ធ្វើម្ចាស់របស់វាហើយមែនទេ? កុំអោយរំលងឱកាសដ៏ល្អនេះ​អោយសោះ ព្រោះថាម៉ាកទាំងនេះ បានមកដល់ប្រទេសកម្ពុជាយើងជាយូរណាស់មកហើយ ហើយនឹងមានការ​ដាក់ លក់បញ្ចុះតម្លៃពិសេសដល់អតិថិជនផងដែរ។