KSPG.TV ថ្ងៃនេះសូមបង្ហាញ អាហារថ្មីបន្តទៀតហើយ គឺជាលក្ខណៈស៊ុប ប៉ុន្តែស៊ុបនេះប្លែកពីស៊ុបដទៃដែលមានលក់ព្រោងព្រាតនៅរាជធានីភ្នំពេញ ។ ស៊ុបនេះ មាន ទឹកស៊ុប៤រសជាតិ នឹងទឹកជ្រលក់៣បែប ពីប្រទេស ថៃ ជប៉ុន នឹង តៃវ៉ាន ។ បន្ថែមកាន់តែពិសេស នោះ គឺស៊ុប រសជាតិ បែបថ្មី អារម្មណ៏ថ្មីនេះ រួមផ្សំ ជាមួយ ឈីសយឺតយឺត ឈ្ងុយឆ្ងាញ់។


យ៉ាងណាមិញ ការពិសា ស៊ុបអ្វីដែលមិនអាចខ្វះបាននោះ ត្រូវតែមានទឹកជ្រលក់ ហើយមែនអត់? វាជាការពិតណាស់ ក្រុមការងារ KSPG.TV សូមប្រាប់ដោយឥតលាក់លៀម ដោយសារតែបានភ្លក់រូចហើយនោះកប់តែម្តង ហើយ ទឹកស៊ុបឆ្ងាញ់ប្លែកហើយ បូកនឹងឈីស អន្តាយៗ ជ្រលក់នឹងទឹកដាក់ចូលមាត់ និយាយពីឆ្ងាញ់ ហើយស្រួលខ្លួនតែម្តងបន្ទាប់ពីពិសារួច ។


សំរាប់ហាង Waku Waku Shabu Shabu មិនត្រឹមតែលក់ស៊ុបតែប៉ុណ្ណោះទេ ហាងនេះក៏មានបើកបម្រើ ម្ហូបអាហារច្រើនមុខទៀត មានដូចជា ថូសបង្គានឹងសាច់សំលីប្រចាំហាង ទឹកធម្មជាតិ ដូចជា ទឹកហ្គិចហួយ ទឹកគល់ស្លឹកគ្រៃ ទឹកកាជ្រាប និងមានជាច្រើនមុខទៀត។



កាន់តែពិសេសទៅទៀតនោះ ហាង Waku Waku Shabu Shabu ក៏មានការបញ្ចុះតំលៃពិសេស ២០% សំរាប់ស៊ុប និង មុខម្ហូប ។



ហាង Waku Waku Shabu Shabu
អាស័យដ្ឋាន ៖ ទីតាំង :#14, ផ្លូវបាស្ទ័រ, សង្កាត់ បឹងកេងកង1, ខណ្ឌ ចំការមន, ភ្នំពេញ
លេខទំនាក់ទំនង ៖ 010 238485 / 092 76 62 68
ផែនទី

វីដេអូ