ជាទូទៅ ក្រោយទទួលទានគ្រឿងស្រវឹងហើយ យើងគ្រប់គ្នាតែមានអារម្មណ៍ថាធីងធោង អស់កម្លាំង ឬមានអារម្មណ៍មិនស្រស់ស្រាយក្រោយក្រោកពីដំណេក។ ដូចនេះ វាជាចំនេះដឹងមួយដ៏ល្អប្រសិនបើអ្នកបានយល់ដឹងពីប្រភេទអាហារដែលអាចជួយផ្តល់ថាមពល និងបន្សាបជាតិស្រវឹងក្រោយពេលអ្នកបានទទួលទានភេសជ្ជ:ដែលមានជាតិអាល់កុល។
អាហារ និងភេសជ្ជៈទាំងនោះមានជាដូចជា៖
អាហារ:
១. ស៊ុត:សារធាតុតូរីនដែលមាននៅក្នុងស៊ុត នឹងធ្វើឲ្យអ្នកមានកម្លាំងឡើងវិញ។
២. ចេក និងអាហារពណ៍បែតង: ចេកគឺជាអាហារមួយប្រភេទដែលសំបូរទៅដោយជាតិប៉ូតាស្យូមដែលជាសារធាតុមួយប្រភេទអាចជួយបន្សាបជាតិស្រវឹងបានយ៉ាងមានប្រសិទ្ធភាព។ ហើយបន្លែពណ៍បែតង ក៍ផ្ទុកទៅដោយជាតិប៉ូតាស្យូមនេះដែរ។
៣. ស៊ុបមាន់: ជាតិទសូដ្យូម និងទឹកដែលមាននៅក្នុងស៊ុបមាន់អាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយជាតិស្រវឹង។
៤. នំផ្អែម: នៅពេលស្រវឹងមិនទាន់ស្វាង អាហារដែលមានជាតិស្ករដូចជា នំបុ័ងផ្អែម នំដំណាប់ ឬនំពងទាដែលមានរសជាតិផ្អែម គឺជារបស់ដែលអ្នកមិនគួរមើលរំលង។ ក្រៅពីជួយបង្កើនថាមពលក្នុងរាងកាយហើយ វាក៏អាចជួយឲ្យឈាមអ្នកដំណើរការបានស្រួលឡើងវិញផងដែរ។
ភេសជ្ជៈ
១. ទឹក: ជាតិអាល់កុលតែងធ្វើឲ្យអ្នកចង់បត់ជើងតូចញឹកញាប់ និងធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក។ ហេតុនេះរឿងដ៏ចាំបាច់បំផុត គឺត្រូវបរិភោគទឹកឲ្យបានច្រើនបន្ទាប់ពីពិសារគ្រឿងស្រវឹង ឬយល់ល្អបរិភោគទឹកឲ្យបានច្រើនមុនពេលពិសារគ្រឿងស្រវឹងក៏ជាការល្អផងដែរ។
២. ភេសជ្ជៈប៉ូវកម្លាំង ឬទឹកដូង: វាមានសមត្ថភាពជួយបន្សាបជាតិស្រវឹង និងផ្តល់ជាតិគ្លុយកូសទៅក្នុងឈាម ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងមានកម្លាំង។
៣. តែខ្ញី ឬតែជីអង្កាម: ការសិក្សាបានបង្ហាញថា ភេសជ្ជៈពីរប្រភេទនេះផ្តល់ប្រយោជន៍កាត់បន្ថយអាការៈវិលមុខចង់ក្អួតចង្អោរ និងចុកច្អល់ក្នុងពោះផងដែរ។ មិនត្រឹមតែសម្រាប់អ្នកចង់បន្សាបជាស្រវឹង តែវាក៏មានប្រសិទ្ធភាពសម្រាប់ស្ត្រីដែលចាញ់អំឡុងពេលមានផ្ទៃពោះ។
៤. ទឹកផ្លែឈើ: ឧទាហរណ៍ ទឹកផ្លែប៉ោម ឬទឹកទំពាងបាយជូ។ សារធាតុស្ករដែលមានក្នុងផ្លែឈើទាំងនោះ អាចជួយជំរុញថាមពលក្នុងរាងកាយរបស់អ្នក។ ម៉្យាងទៀត ទឹកផ្លែឈើគឺសំបូរទៅដោយវីតាមីន និងសារធាតុទឹកដែលអាចជួយបំពេញភាពខ្វះខាតនៅក្នុងរាងកាយ ជាពិសេសគឺសារធាតុទឹកដែលបានបាត់បង់។
៥. ភេសជ្ជៈដែលមានជាតិជូរ: វាជាការពិតណាស់ដែលរបស់ដែលមានផជាតិជូរពិតជាធ្វើឲ្យអ្នកឆាប់ស្វាងពីអាការៈស្រវឹង។ អ្នកអាចសាកល្បងទទួលទានទឹកក្រូច ឬទឹកក្រូចឆ្មាជាដើម។ ហើយវាកាន់តែពិសេសទៅទៀតបើអ្នកបានបន្ថែមអំបិលចូលទៅក្នុងនោះបន្តិច ព្រោះសារធាតុអេឡិចត្រលីត និងសូដ្យូមដែលមានក្នុងភេសជ្ជៈនេះនឹងជួយបង្កើនជាតិទឹក និងថាមពលក្នុងខ្លួនរបស់អ្នក។
ជាចុងក្រោយ ពួកយើងសង្ឈឹមថាតិកនិកទាំងអស់នេះនឹងអាចជួយលោកអ្នកបានច្រើនចេញពីអាការៈស្រវឹង។