អាហារ និងភេសជ្ជ:ដែលជួយបន្សាបជាតិស្រវឹង

Sober Up Drinik

0
2028

ជាទូទៅ​ ក្រោយទទួលទានគ្រឿងស្រវឹងហើយ​ យើងគ្រប់គ្នាតែមានអារម្មណ៍ថាធីងធោង​ អស់កម្លាំង​ ឬមានអារម្មណ៍មិនស្រស់ស្រាយក្រោយក្រោកពីដំណេក។ ដូចនេះ​ វាជាចំនេះដឹងមួយដ៏ល្អប្រសិនបើអ្នកបានយល់ដឹងពីប្រភេទអាហារដែលអាចជួយផ្តល់ថាមពល​ និងបន្សាបជាតិស្រវឹងក្រោយពេលអ្នកបានទទួលទានភេសជ្ជ:ដែលមានជាតិអាល់កុល។

អាហារ​ និងភេសជ្ជៈទាំងនោះមានជា​ដូចជា​៖
​អាហារ​:
១. ស៊ុត:​សារធាតុតូរីនដែលមាននៅក្នុងស៊ុត​ នឹងធ្វើឲ្យអ្នកមានកម្លាំងឡើងវិញ។
២. ចេក​ និងអាហារពណ៍បែតង:​ ចេកគឺជាអាហារមួយប្រភេទដែលសំបូរទៅដោយជាតិប៉ូតាស្យូមដែលជាសារធាតុមួយប្រភេទអាចជួយបន្សាបជាតិស្រវឹងបានយ៉ាងមានប្រសិទ្ធភាព។ ហើយបន្លែពណ៍បែតង​ ក៍​ផ្ទុកទៅដោយជាតិប៉ូតាស្យូមនេះដែរ។
៣. ស៊ុបមាន់:​ ជាតិទសូដ្យូម​ និងទឹកដែលមាននៅក្នុងស៊ុបមាន់អាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ​ និងកាត់បន្ថយជាតិស្រវឹង។
៤. នំផ្អែម:​ នៅពេលស្រវឹងមិនទាន់ស្វាង​ អាហារដែលមានជាតិស្ករដូចជា​ នំបុ័ង​ផ្អែម​ នំដំណាប់​ ឬនំពងទាដែលមានរសជាតិផ្អែម​ គឺជារបស់ដែលអ្នកមិនគួរមើលរំលង។ ក្រៅពីជួយបង្កើនថាមពលក្នុងរាងកាយហើយ​ វាក៏អាចជួយឲ្យឈាមអ្នកដំណើរការបានស្រួលឡើងវិញផងដែរ។

Sober up drink
ភេសជ្ជៈ​
១. ទឹក:​ ជាតិអាល់កុលតែងធ្វើឲ្យអ្នកចង់បត់ជើងតូចញឹកញាប់​ និងធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក។ ហេតុនេះរឿងដ៏ចាំបាច់បំផុត​ គឺត្រូវបរិភោគទឹកឲ្យបានច្រើនបន្ទាប់ពីពិសារគ្រឿងស្រវឹង​ ឬយល់ល្អបរិភោគទឹកឲ្យបានច្រើនមុនពេលពិសារគ្រឿងស្រវឹងក៏ជាការល្អផងដែរ។
២. ភេសជ្ជៈ​ប៉ូវកម្លាំង​ ឬទឹកដូង:​ វាមានសមត្ថភាពជួយបន្សាបជាតិស្រវឹង​ និងផ្តល់ជាតិគ្លុយកូសទៅក្នុងឈាម​ ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា​ និងមានកម្លាំង។
៣. តែខ្ញី​ ឬតែជីអង្កាម:​ ការសិក្សាបានបង្ហាញថា​ ភេសជ្ជៈពីរប្រភេទនេះផ្តល់ប្រយោជន៍កាត់បន្ថយអាការៈវិលមុខ​ចង់ក្អួតចង្អោរ​ និងចុកច្អល់ក្នុងពោះផងដែរ។ មិនត្រឹមតែ​សម្រាប់អ្នកចង់បន្សាបជាស្រវឹង​ តែវាក៏មានប្រសិទ្ធភាពសម្រាប់ស្ត្រីដែលចាញ់អំឡុងពេលមានផ្ទៃពោះ។
៤. ទឹកផ្លែឈើ:​ ឧទាហរណ៍​ ទឹកផ្លែប៉ោម​ ឬទឹកទំពាងបាយជូ។ សារធាតុស្ករដែលមានក្នុងផ្លែឈើទាំងនោះ​ អាចជួយជំរុញថាមពលក្នុងរាងកាយរបស់អ្នក​។ ម៉្យាងទៀត​ ទឹកផ្លែឈើគឺសំបូរទៅដោយវីតាមីន​ និងសារធាតុទឹកដែលអាចជួយបំពេញភាពខ្វះខាតនៅក្នុងរាងកាយ​ ជាពិសេសគឺសារធាតុទឹកដែលបានបាត់បង់។
៥. ភេសជ្ជៈ​ដែលមានជាតិជូរ:​ វាជាការពិតណាស់ដែលរបស់ដែលមានផ​ជាតិជូរពិតជាធ្វើឲ្យអ្នកឆាប់ស្វាងពីអាការៈស្រវឹង។ អ្នកអាចសាកល្បងទទួលទានទឹកក្រូច​ ឬទឹកក្រូច​ឆ្មាជាដើម​។ ហើយវាកាន់តែពិសេសទៅទៀតបើអ្នកបានបន្ថែមអំបិលចូលទៅក្នុងនោះបន្តិច​ ព្រោះ​សារធាតុអេឡិចត្រលីត​ និងសូដ្យូមដែលមានក្នុងភេសជ្ជៈនេះនឹងជួយបង្កើនជាតិទឹក​ និងថាមពលក្នុងខ្លួនរបស់អ្នក។

Sober up drink

ជាចុងក្រោយ​ ពួកយើងសង្ឈឹមថាតិកនិកទាំងអស់នេះនឹងអាចជួយលោកអ្នកបានច្រើនចេញពីអាការៈស្រវឹង។