លេងទឹកនៅក្រុងសៀមរាបឆ្នាំនេះ ធំជាងឆ្នាំមុនខ្លាំង

ការលេងទឹកនៅក្រុងសៀមរាប

0
1828

ក្រុងសៀមរាប ក្នុងឪកាសបុណ្យចូលឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកាន់តែកើនឡើងៗ ស្របពេលដែលព្រឹត្តិការណ៍សង្រ្កាន្តទៀតនោះ។

លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប

ហើយសំរាប់ពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងបានកន្លងទៅ ហើយថ្ងៃនេះដែរក៏ជាបញ្ចប់នៃព្រឹត្តិការណ៍សង្រ្កាន្ត ក្រុមការងារយើងសង្កេតឃើញថា ការលេងទឹក លាបម្សៅមានទំហំធំជាងឆ្នាំមុនៗ​ ខ្លាំង ហើយមើលទៅទឹកមុខម្នាក់ៗ មិនថាជាជនបរទេសឬក៏ សញ្ជាតិយើងនោះទេគឺ សប្បាយរីករាយជាខ្លាំង។

លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប

តែអ្វីដែលក្រុមការងារកោះសន្តិភាព សុំនោះគឺថា សូមអោយអ្នកទាំងអស់គ្នាសប្បាយជាមួយការទទួលខុសត្រូវខ្ពស់កុំធ្វេសប្រហែស ពេលលេងទឹក ជាពិសេសចំពោះការលេងទឹកលើដងផ្លូវ ព្រោះថាអាចនឹងមានគ្រោះថ្នាក់ដោយប្រការណាមួយបាន។

លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប
លេងទឹកក្រុងសៀមរាប

ហើយក៏សុំដល់អ្នកបើកបរម៉ូតូឡាន ដែលបើកកាត់តំបន់ដែលគេលេងទឹក សុំកុំព្យាយាមគេចដោយល្បឿនលឿន។ សប្បាយៗ សូមអោយបងប្អូនទាំងអស់គ្នា ជួបតែសេចក្តីសុខសប្បាយណា…

វីដេអូ