បុគ្គលិកចាកចេញពីក្រុមហ៊ុនមានមូលហេតុអ្វីខ្លះ?

Cambodia HR Forum

0
1103
Cambodia HR Forum

អាជីព ដើម្បីអោយមានដំណែងខ្ពស់ជាងមុន ដើម្បីទទួលបានផលប្រយោជន៍​ ឫប្រាក់បៀវត្តន៍ខ្ពស់ជាងកន្លែងចាស់ ការរៀបរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន ហេតុផលគ្រួសារ -ល-។ តាមភាគរយដែលខ្ពស់បំផុតរបស់ការស្ទង់មតិមួយនៅសហរដ្ឋអាមេរិចបានអោយដឹងថា បុគ្គលិកចាកចេញពីក្រុមហ៊ុនដែលពួកគាត់កំពុងធ្វើការទៅកាន់ក្រុមហ៊ុនផ្សេងទៀតពេលខ្លះទោះពួកគាត់ប្រឈមទៅនឹងហានិភ័យក្នុងការផ្លាស់ប្តូរដូចជា មានកំឡូងពេលសាកល្បងរបស់ក្រុមហ៊ុនថ្មី បរិយាកាសការងារថ្មី និងរបៀបរបបការថ្មីក៍ដោយ ក៍ពួកគាត់សម្រេចចិត្តធ្វើការផ្លាស់ប្តូរក្រុមហ៊ុននោះ គឺអាចមកពីមូលហេតុនៃការដឹកនាំរបស់ប្រធានពួកគាត់ផ្ទាល់។

តើការស្ទង់មតិនេះអាចយកមកវាសវែងនៅក្នុងកម្ពុជាទេបានដែរ ឫទេ? វាពិបាកនិងឆ្លើយចំពោះនឹងសំនូរនេះណាស់ដោយសារស្ថានភាពអាចផ្សេងគ្នាពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយទៀត។ ដូច្នេះ បានជាគ្រឺះស្ថានមីក្រូហិរញ្ញវត្តុកម្ពុជាសហការជាមួយនឹងក្រុមហ៊ុន ថេឡឹន ប៊ិហ្សនេស ផាតនើរ (Talent Business Partner Co., Ltd)​​ ដែលជាក្រុមហ៊ុនជំនាញផ្នែកប្រឹក្សាយោបលទៅលើការគ្រប់គ្រងធនធានមនុស្សបានបង្កើតវេទិការមួយនៅថ្ងៃ ទី 07 ខែ​07 ឆ្នាំ 2017 ដើម្បីអញ្ញើញអ្នកគ្រប់គ្រងធនធានមនុស្សជាន់ខ្ពស់នៅកម្ពុជាពិភាក្សាអំពីហេតុផលនៃការចាកចេញរបស់បុគ្គលិកដែលមានប្រធានបទធំគឺ “តើធ្វើដូចម្តេចដើម្បីបង្កើតយុទ្ធសាស្រ្តទាក់ទាញបុគ្គលិកឲ្យធ្វើការបានយូរ នៅក្នុងទីផ្សារប្រគួតប្រជែងបច្ចុប្បន្ន?” អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងធនធានមនុស្សមកពីដូចជា៖ក្រុមសម្ព័ន្ធធំៗ ស្ថាប័នធនាគារ ស្ថាប័នមីក្រូហិរិញ្ញវត្ថុ វិស័យលក់រថយន្ត វិស័យអប់រំ វិស័យសំណង់​ វិស័យអចលនទ្រព្យ​ វិស័យដឹកជញ្ជូន វិស័យម្ហូបអាហារ វិស័យបដិសណ្ឋារកិច្ច ។ល។ ការចូលរួមពីគ្រប់វិស័យរបស់ពួកគាត់គឺពិតជាអាចវាយបំបែកអាថ៏កំបាំងដែលពីមុនយើងដឹងត្រឹមកំរិតក្រុមហ៊ុនវិស័យដូចគ្នា ឫក៍វិស័យខ្លះប៉ុណ្ណោះនៃមូលហេតុនៃការចាកចេញរបស់បុគ្គលិក។

ដូច្នេះ ការចូលរួមនូវវេទិការនៅថ្ងៃទី ០៧ ខែ០៧ ឆ្នាំ ២០១៧​ នេះជាការចូលរួមដ៍សំខាន់​ដើម្បីយ៉ាងហោចណាស់ជួយដោយប្រយោលនូវនិរន្តភាពកំលាំងពលកម្មក្នុងប្រទេសកម្ពុជា។ នៅក្នុងនេះផងដែរពួកគាត់អាចបង្កើតទំនាក់ទំនងល្អរវាងបុគ្គលិកជាន់ខ្ពស់ផ្នែកគ្រប់គ្រងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីមានឧកាសពិភាក្សារឿងផ្សេងៗទៀតនៅពេលអនាគត់។

សូមចុច https://www.facebook.com/aseanworks/​ ឬ​ 095 666 909 | 069 900 995 ដើម្បីទទួលពត៏មានក្នុងការចុះឈ្មោះចូលរួម។