លេងសើចម៉េចបាន! ក្មេងៗធ្វើភីហ្សាដូចអ្នកជំនាញចឹង

Pasta Mania

0
1197

ការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀគឺជាកម្មវិធីមួយដែលត្រូវបានសម្រិតសម្រំាងឡើងសម្រាប់កុមារចាប់ពីអាយុ៤-១២​​​ ឆ្នាំដែលជាឱកាសល្អមួយដើម្បីអោយកុមារៗយល់ដឹងអំពីជំនាញធ្វើម្ហូបអាហារនៅក្នុងបន្ទប់រៀនប្រកបទៅសុវត្ថិភាពនិងបទពិសោធន៏ថ្មី។ កម្មវិធីនេះទៀតសោធន៏ក៏នឹងផ្តល់ឱកាសឲ្យកុមារៗចេះបង្កើតភីហ្សានិងផាស្តាដោយដៃរបស់ពួកគេផ្ទាល់តែម្តង។

Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia

ជាមួយគ្នានេះផងដែរពួកគេក៏នឹងមានការសើចលេងសប្បាយរីករាយជាមួយនឹងការធ្វើភីហ្សានិងផាស្តាព្រមទាំងការយល់ដឹងអំពីសម្ភារៈផ្ទះបាយជាច្រើនប្រភេទផ្សេងៗគ្នា។​ម្យ៉ាងវិញទៀតកម្មវិធីនេះក៏ផ្តល់អោយបុត្រាបុត្រីរបស់លោកអ្នកស្គាល់នូវវិស័យម្ហូបអាហារដ៏កម្រមួយប្រកបទៅដោយវិជ្ជាជីវៈទៅថ្ងៃអនាគតផងដែរ។

Pasta Mania CambodiaPasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia

ការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១នៅក្នុងប្រទេសសិង្ហបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាលរបស់កូនសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូនៅតាមបណ្តាសាលារៀនធំៗមួយចំនួនរហូតដល់បានបញ្ចូលការធ្វើ​ ភីហ្សានិងផាស្តា​ នេះទៅក្នុងកម្មវិធីសាលារៀនរបស់ពួកគេផងដែរ។

Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia

រហួតមកដល់ពេលនេះការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀ​បានពង្រីកខ្លួនទៅកាន់បណ្តាប្រទេសធំៗមួយចំនួនដូចជា​៖ប្រទេសចិនមីយ៉ានម៉ា​ គុយវេត ជាដើមហើយថ្មីៗនេះក៏បានមកដល់ប្រទេសកម្ពុជាផងដែរ។

Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia
Pasta Mania Cambodia

ទន្ទឹមនឹងវិស័យនៃការអប់រំនៅក្នុងប្រទេសកម្ពុជាមានការរីកចំរើនគួរអោយកត់សំគាល់ទើបភោជនីយដ្ឋានផាស្តាមេនៀបានសំរេចចិត្តនាំយកកម្មវិធីដ៏ល្អមួយនេះមកប្រទេសកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ក៏ដួចជាផ្តល់ចំណេះដឹងបន្ថែមទៀតដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាយើង។

ហាង Pasta Mania Cambodia & Gelatofix Cambodia
បើកម៉ោង៖ 10:00ព្រឹក – 11:00យប់
ទូរស័ព្ទ៖ 023 666 6290
អាស័យដ្ឋាន៖  ផ្ទះលេខ 661 ផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ​​​ ភ្នំពេញ