ការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀគឺជាកម្មវិធីមួយដែលត្រូវបានសម្រិតសម្រំាងឡើងសម្រាប់កុមារចាប់ពីអាយុ៤-១២ ឆ្នាំដែលជាឱកាសល្អមួយដើម្បីអោយកុមារៗយល់ដឹងអំពីជំនាញធ្វើម្ហូបអាហារនៅក្នុងបន្ទប់រៀនប្រកបទៅសុវត្ថិភាពនិងបទពិសោធន៏ថ្មី។ កម្មវិធីនេះទៀតសោធន៏ក៏នឹងផ្តល់ឱកាសឲ្យកុមារៗចេះបង្កើតភីហ្សានិងផាស្តាដោយដៃរបស់ពួកគេផ្ទាល់តែម្តង។



ជាមួយគ្នានេះផងដែរពួកគេក៏នឹងមានការសើចលេងសប្បាយរីករាយជាមួយនឹងការធ្វើភីហ្សានិងផាស្តាព្រមទាំងការយល់ដឹងអំពីសម្ភារៈផ្ទះបាយជាច្រើនប្រភេទផ្សេងៗគ្នា។ម្យ៉ាងវិញទៀតកម្មវិធីនេះក៏ផ្តល់អោយបុត្រាបុត្រីរបស់លោកអ្នកស្គាល់នូវវិស័យម្ហូបអាហារដ៏កម្រមួយប្រកបទៅដោយវិជ្ជាជីវៈទៅថ្ងៃអនាគតផងដែរ។



ការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១នៅក្នុងប្រទេសសិង្ហបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាលរបស់កូនសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូនៅតាមបណ្តាសាលារៀនធំៗមួយចំនួនរហូតដល់បានបញ្ចូលការធ្វើ ភីហ្សានិងផាស្តា នេះទៅក្នុងកម្មវិធីសាលារៀនរបស់ពួកគេផងដែរ។


រហួតមកដល់ពេលនេះការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀបានពង្រីកខ្លួនទៅកាន់បណ្តាប្រទេសធំៗមួយចំនួនដូចជា៖ប្រទេសចិនមីយ៉ានម៉ា គុយវេត ជាដើមហើយថ្មីៗនេះក៏បានមកដល់ប្រទេសកម្ពុជាផងដែរ។


ទន្ទឹមនឹងវិស័យនៃការអប់រំនៅក្នុងប្រទេសកម្ពុជាមានការរីកចំរើនគួរអោយកត់សំគាល់ទើបភោជនីយដ្ឋានផាស្តាមេនៀបានសំរេចចិត្តនាំយកកម្មវិធីដ៏ល្អមួយនេះមកប្រទេសកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ក៏ដួចជាផ្តល់ចំណេះដឹងបន្ថែមទៀតដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាយើង។
ហាង Pasta Mania Cambodia & Gelatofix Cambodia
បើកម៉ោង៖ 10:00ព្រឹក – 11:00យប់
ទូរស័ព្ទ៖ 023 666 6290
អាស័យដ្ឋាន៖ ផ្ទះលេខ 661 ផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ ភ្នំពេញ