កម្មវិធី MAM the Employer of Choice ដែលបានរៀបចំឡើងកាលពីថ្ងៃសៅរ៍ ទី ១៩ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម ដូចអ្វីដែលបានសន្យាពិតមែន។
កម្មវីធីនេះរៀបចំឡើងដោយក្រុមហ៊ុន Mega Asset Management ដែល ជាក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ទៅលើការគ្រប់គ្រងផ្នែកសំណង់ និងទ្រព្យសម្បត្តិ ដល់ក្រុមហ៊ុនធំៗដែលមានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា។
ហេតុនេះហើយ សិស្សនិស្សិត ក៏ដូចជាអ្នកចូលរួមគ្រប់រូបបានទទួលនូវឱកាសក្រេបជញ្ជក់បទពិសោធន៍ ព្រមទាំងការផ្តល់ដំបូន្មានល្អៗពីសំណាក់វាលគ្មិនកិត្តិយសក្នុងកម្មវិធីដែលសុទ្ធសឹងតែជាអ្នកតំណាងមកពីស្ថាប័នធំៗក្រោមការគ្រប់គ្រងរបស់គម្រោង Mega Asset Management។ អ្នកចូលរូមថែមទាំងបានដាក់ពាក្យស្វែងរកការងារជាច្រើនប្រភេទនៅតាមក្រុមហ៊ុនជាង២០ ដែលបានដាក់តាំងស្តង់របស់ខ្លួនក្នុងកម្មវិធី។
ជាក់ស្តែង អ្នកចូលរួមទាំងអស់បានសម្តែងនូវអារម្មណ៍សប្បាយ រីករាយ និងពេញយ៉ាងខ្លាំង ចំពោះការរៀបចំកម្មវិធីដែលផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់ពលរដ្ឋគ្រប់រូបបែបនេះ។