មីខគោ ស្តាប់ទៅសាមញ្ញហើយអ្នកណាៗក៏ធ្លាប់បានស្គាល់បានញ៉ាំហើយថាមានរសជាតិម៉្យាងឆ្ងាញ់ប្លែក ប្រសិនបើចុងភៅ មានការច្នៃប្រឌិតបន្ថែមទៀតនោះរសជាតិម្ហូបនេះប្រាកដជាឆ្ងាញ់មួយកំរិតទៀតមិនខាន ចឹងថ្ងៃនេះ អ្នកដែលចូលចិត្តញ៉ាំខគោ យើងសូមណែនាំកន្លែងលក់មីខគោ មួយកន្លែងដែលមានការលក់មីខគោ ប្លែក ហើយអ្វីដែលប្លែកនោះគឺ មីមួយចានដាក់ប្រហិតតែមួយគ្រាប់ទេ តែមួយគ្រាប់ពេញចានបាត់ហើយ។



ប្រហិតមួយចានសោះម៉េចបានថាពេញចាន? ពេញហើយព្រោះប្រហិតនេះជាប្រហិតយក្ស ប្រហិតដែលធ្វើដោយចុងភៅប្រចាំហាងតែម្តង ប៉ុណ្ណឹងមិនទាន់អស់ចិត្តសម្រាប់ចុងភៅម្នាក់នេះនៅឡើយទេ ព្រោះអីគាត់បានបន្ថែមស្នូលអោយប្រហិតរបស់គាត់ ៤រសជាតិទៀត ដើម្បីអោយប្រហិតមួយគ្រាប់នេះមានរសជាតិខុសៗគ្នា ហើយអ្នកក៏អាចជ្រើសរើសតាមការចូលចិត្តរបស់អ្នកបានផងដែរ។ ចឹងកុំភ្លេចណាចង់សាកមីខគោប្លែក ទៅសាកបាននៅក្រោយសាលាវ៉ាន់ដាតែម្តង…


ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ
ទូរស័ព្ទ៖ 015 701 331 | 078 212 789
ទីតាំង៖ ផ្លូវ១៨៧ ជាប់ភូមិសាច់អាំង ១៦៨ ក្រោយសាលាវ៉ាន់ដា
វីដេអូ