ឃើញតែម្ហូប និងភេសជ្ជៈផ្តិតរូបជាអនុស្សាវរីយ៍បានចឹងទៀត មានអារម្មណ៍ចង់សាក កូរពោះឃ្លានបាត់ហើយ ម្យ៉ាងពេលនេះ ម៉ោងជិតចេញពីការងារស្រាប់ផង កុំភ្លេចណាហៅគ្នា មនុស្សជាទីស្រលាញ់ មិត្តភ័ក្រ្តទៅថតរូបផ្តិតអនុស្សាវរីយ៍ភ្លាមៗ ភ្លក់ម្ហូបដ៏ពិសេស នៅភោជនីយដ្ឋាន «ចង្អេរ» បាន។
ពិតជាទំនងគួរទាក់ចិត្ត ប្លែកអារម្មណ៍ណាស់ ភេសជ្ជៈប្រចាំហាងចង្អេរនេះ អ្វីដែលពិសេសនោះគឺ រាល់ភេសជ្ជៈ ដូចជាទឹកដោះគោជាដើម អ្នកអាចកុម្ម៉ង់ចេញជារូបអ្នកផ្ទាល់បានភ្លាម ដោយគ្រាន់តែថតរូបរបស់អ្នក រួចផ្ញើទៅកាន់ផេកហ្វេសបុក របស់ចង្អេរ រូបរបស់អ្នកនឹងផ្តិតនៅលើកែវភេសជ្ជៈភ្លាម។
ក្រៅពី ភេសជ្ជៈ និងនំបញ្ចុកចង្អេរមួយ ដែលមានមុខម្ហូបដូចជា នំបញ្ចុក តៅហ៊ូ សាយ៉ ម្នាស់ សាច់ជ្រូកបីជាន់ ប្រហិតត្រី ប៉េងប៉ោះ ជីរគ្រប់មុខ ព្រមទាំងជ្រលក់ ទឹកត្រីផ្អែម និងទឹកកាពិ ប្លែកឆ្ងាញ់ពិសារហើយនោះ។ ងាកមកមើល ការដេគ័រហាងវិញក៏ធំទូលាយ ស្អាតទាក់ភ្នែក បរិយាកាសក៏ស្រស់ស្អាត ធានាថាថតរូបសែលហ្វីស្អាតកប់។
ហាង ចង្អេរ
ទូរស័ព្ទលេខ៖ ០៧១ ៧៩៤ ៧៩៧៩
អាសយដ្ឋាន៖ តាមបណ្ដោយផ្លូវកម្ពុជាក្រោម១២៨ ផ្ទះលេខ៧៤៥ ចម្ងាយពីសាលាសន្ធរមុខ ប្រហែល២០០ម៉ែត្រ ជាប់នឹងហាង KFC ទល់មុខនឹងហាង Pizza Company
វីដេអូ