Sunday, November 24, 2024
spot_img
More

    Latest Posts

    ជុំ លី​ណូ ឈឺចាប់​ហួស​ថ្លែង ដែល​ជនល្មើស​ម្នាក់​មាន​តួនាទី​ជាទី​ប្រឹក្សា​សម្ដេច ហេង សំរិ​ន មិន​ត្រូវ​បាន​ចាប់ខ្លួន

    រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​សាលក្រម​ជា​ស្ថាពរ​​លើ​សំណុំរឿង​លោក​ ភុំ មុនី​រ័​ត្ន អតីត​ព្រះ​ស​ង្ឈ​ និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ស​ម្ដេ​ច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដែល​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​ដែល​ជា​ប្អូនជីដូនមួយ​របស់​លោក ​ជុំ លី​ណូ ដែល​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​៦​ខែ និង​ត្រូវ​សងជំងឺចិត្ត​ជា​ទឹក​ប្រាក់​១២​លាន​រៀល​នោះ តែ​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ជនល្មើស​នៅ​តែ​រួច​ខ្លួន ​និង​ពុំ​បាន​ផ្ដល់​សំណង​អ្វី​ទាល់តែ​សោះ ខណៈ​ដែល​ក្រុម​គ្រួសារ​តារាចម្រៀង​លោក​ជុំ លី​ណូ នៅ​តែ​ទទូច​ឲ្យ​តុលាការ​អនុវត្ត​សាលក្រម ​ទើប​ក្រុម​គ្រួសារ​របស់​លោក​ទទួល​បាន​យុត្តិធម៌​។

    បន្ទាប់​ពី​រ៉ាំរ៉ៃ​ក្នុង​ករណី​ប្ដឹងផ្ដល់​នៅ​តុលាការ​អស់​ជា​ច្រើន​ឆ្នាំ​ ហើយ​មិន​ទទួល​បាន​យុត្តិ​ធម៌​មក​ទល់​ពេល​នេះ គ្រួសារ​តារាចម្រៀង លោក ជុំ លី​ណូ ដែល​រួម​មាន​ឪពុកមា និង​រូប​លោក​ផ្ទាល់ បាន​ចេញ​មុខ​ថ្កោលទោស​ដល់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​តែ​ម្ដង ដោយ​មាន​ភាព​​លម្អៀង​ទៅ​លើ​ជនល្មើស​ដែល​បាន​បង្ក​ការ​ឈឺចាប់​ដល់​គ្រួសារ​របស់​ខ្លួន ​ព្រោះតែ​ឲ្យ​យុត្តិធម៌​ត្រឹមតែ​លើ​ក្រដាស ហើយ​ការ​អនុវត្តក្រៅពី​មិន​មាន គឺ​ផ្ដល់​ឱកាស​ឲ្យ​ពិរុទ្ធជន​រស់នៅ​ខាងក្រៅ​មាន​សេរីភាព​យ៉ាង​ព្រងើយ​។

    គ្រួសារ​តារាចម្រៀង​រូប​នេះ បន្ត​ទៀត​ថា ក្រៅពី​មិន​មាន​ដំណោះស្រាយ​ឲ្យ​ស្រប​នឹង​ការ​ប្រកាស​របស់​សាលក្រម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ពេល​កន្លង​ទៅ គឺ​លោក​ ភុំ មុនី​រ័​ត្ន អតីត​ព្រះ​ស​ង្ឈ​មាន​ឥទ្ធិពល បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ប្រធានរដ្ឋសភា ដែល​ត្រូវ​បាន​តុលាការ​ប្រកាស​ឲ្យ​ជាប់គុក​២​ឆ្នាំ និង​ផ្ដល់​សំណង​១២​លាន​រៀល​ឲ្យ​ខ្លួន ពី​បទ​ប្រើប្រាស់​អំពើ​ហិ​ង្សា​លើ​កូនចុង​របស់​ខ្លួន​នោះ ក៏​នៅ​តែ​មាន​សេរីភាព និង​ឥទ្ធិពល​មិន​ដូច​ជា​ ជន​ល្មើស​​ដែល​ត្រូវ​បាន​តុលាការ​ប្រកាស​ឡើង​នោះ​ផង​។

    លោក​ មាស ឡេ​ង ជា​ឪពុកមារ​បង្កើត​របស់​តារាចម្រៀង​លោក ជុំ លី​ណូ បាន​ថ្លែងប្រាប់​មុន​នេះ​ថា ​ករណី​ប្ដឹងប្តដល់​របស់​លោក​មិន​មាន​ពន្លឺ​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ ស្របគ្នា​ដែល​ជនល្មើស​ក្រៅពី​មិន​ព្រម​ផ្ដល់​សំណង​១២​លាន​រៀល និង​មិន​ត្រូវ​បាន​ចាប់​ដាក់គុក​តាំង​ពី​តុលាការ​ចេញ​សាលក្រម​កាលពី​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧ ។ ហើយ​ក៏​បាន​ទាំង​​ដាក់​បណ្ដឹង​ទៅ​កាន់​សាលា​ឧទ្ទ​រណ៍ ​ដើម្បី​ជំទាស់​ការ​កាត់ក្ដី​កន្លង​មក ដែល​សាលា​ឧទ្ធរណ៍​​គ្រោង​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។

    លោក​បន្តថា ​ជា​រឿង​អយុត្តិធម៌​ណាស់ ដែល​ករណី​ហិង្សា​លើ​កូនស្រី​របស់​លោក​ត្រូវ​បាន​​ផ្ទុះ​ឡើង​តាំងពី​អំឡុង​ឆ្នាំ​២០១៥ ហើយ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៧ ទើប​មាន​ការ​ប្រកាស​សាលក្រម​ឲ្យ​លោក ភុំ មុនី​រ័​ត្ន ជាប់គុក​២​ឆ្នាំ និង​បង់​ជំងឺ​ចិត្ត​១២​លាន​រៀល ប៉ុន្តែ​មក​ទល់​ពេល​នេះ ​គឺ​មិន​មានការ​អនុវត្ត​សាលក្រម ហើយ​ថែម​ទាំង​ឃើញ​បុគ្គល​​ឈ្មោះ ភុំ មុន្នី​រ័​ត្ន ឡើង​ប្ដឹង​ឧទ្ធ​រណ៍​ក្រោយ​ពី​ផុតកំណត់​រយ​:​ពេល​តវ៉ា​។

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.