ឪឡឹកមានប្រយោជន៍អ្វីខ្លះដល់សម្រស់?

Benefit of Watermelon to Beauty

0
2473

ផ្លែឪឡឹកគឺជាផ្លែឈើមួយប្រភេទសម្បូរដោយសារធាតុទឹក និងវីតាមីនជាច្រើនប្រភេទដែលជួយថែរក្សាស្បែកបានយ៉ាងល្អ។ ផ្លែឪឡឹកក៏ត្រូវបានគេយកទៅប្រើប្រាស់ជាសារធាតុផ្សំនៅក្នុងគ្រឿងសម្អាងមួយចំនួនដោយសារតែគុណប្រយោជន៍នៃសមាសធាតុដែលមាននៅក្នុងផ្លែឪឡឹក។​ វីតាមីនជាច្រើនប្រភេទត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកដូចជា វីតាមីនអា វីតាមីនបេ៦ វីតាមីនសេ lycopene និង amino acids ដែលជាសមាសធាតុជួយក្នុងការថែរក្សាសម្រស់អោយកាន់តែស្រស់ស្អាត។ អត្ថប្រយោជន៍ដែលត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកមានដូចជា៖

  • បង្កើនជាតិទឹកក្នុងខ្លួន
  • កាត់បន្ថយសក់ជ្រុះ
  • ជួយអោយសក់ភ្លីរលោង
  • ជួយការពារស្បែកពីភាពជ្រីវជ្រួញ
  • ផ្ដល់សំណើមដល់ស្បែក
  • ជួយឱ្យគេងលក់ស្រួល
  • ប្រឆាំងភាពចាស់
  • ជួយសម្រកទំងន់

ការញ៉ាំឪឡឹកជាប្រចាំ ជួយធ្វើឱ្យស្បែកស្អាត ទប់ស្កាត់បញ្ហាស្បែកខូចពីកំដៅពន្លឺព្រះអាទិត្យ និងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកស្បែក និងជម្ងឺផ្សេងៗ។