បណ្ដែតអារម្មណ៍គយគន់ទេសភាពចំការម្រេចពី ឡាផ្លេនថេសិន

La Plantation

0
3464

ចំការម្រេចលាក់ខ្លូនក្បែរជើងភ្នំ ដែលមានចំងាយប្រហែលជា ១២គីឡូម៉ែត្រពីទីរួមខេត្តកំពត កំពុងតែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា ស្វែងយល់កាន់តែច្បាស់ពីដំណាំម្រេច មួយកន្លែងមានឈ្មោះថា ឡាផ្លេនថេសិន។​ លើសពីចំការម្រេច ឡាផ្លេនថេសិន ក៏ជាកន្លែងដើរកម្សាន្ត​ ញាំុអាហារ ទស្សនាទេសភាពដ៏ស្រស់ត្រកាល ដែលបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០១៤។

La Plantation
La Plantation
La Plantation
La Plantation
La Plantation
La Plantation
La Plantation
La Plantation

ចំការម្រេច ឡាផ្លេនថេសិន ដែលបើកពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច មានផ្ដល់ជូនភ្ញៀវទេសចរណ៍នូវ ការដើរទស្សនាចំការម្រេចជាមួយមគ្គទេសក៍ទេសចរណ៍ ការជិះរទេះក្របីទស្សនាវាលស្រែ ការរៀនធ្វើម្ហូប បទបង្ហាញពីដំណាំម្រេច និងទស្សនាចំការល្មៀត ជាមួយទេសភាពដ៏ស្រស់បំព្រង។ ​ឡាផ្លេនថេសិន ក៏មានភោជនីយដ្ឋានអាហារខ្មែរ​ និង អាហារបរទេស ជាមួយមុខម្ហូបដែលផ្សំចេញពីម្រេចដែលមាននៅក្នុងចំការផ្ទាល់ និង​ ភេសជ្ជៈជាច្រើនមុខទៀត។

La Plantation
La Plantation
La Plantation
La Plantation
La Plantation
La Plantation
La Plantation
La Plantation

ម្រេចស្រស់ៗថ្មីៗធម្មជាតិ ដែលបានបេះចេញពីចំការម្រេចត្រូវបានយកទៅវេចខ្ចប់ លក់ជូនភ្ងៀវមកទស្សនា និងនាំចេញយកទៅលក់ទីផ្សារក្នុងស្រុក​ និងក្រៅស្រុក។ សម្រាប់តម្លៃក្នុងការមកចូលទស្សនាមិនត្រូវបានយកថ្លៃឡើយ ចំពោះការជិះរទេះក្របីវិញ ៦ដុល្លា សម្រាប់មនុស្សធំ និង ៣ដុល្លាសម្រាប់កុមារ ដែលត្រូវការកក់ទុកជាមុន ១ថ្ងៃ ទៅ ១សប្ដាហ៍។ រីឯ ការរៀនធ្វើម្ហូបវិញគឺ ២០ដុល្លា ដើរផ្សារ ៥ដុល្លា ដែលតម្រូវអោយមានការកក់ទុកមុន​ ១ថ្ងៃទៅមួយសប្ដាហ៍ដូចគ្នា។

La Plantation
La Plantation
La Plantation
La Plantation
La Plantation
La Plantation
La Plantation
La Plantation

ក្រៅពីជាទីកន្លែងទស្សនាកម្សាន្ត ចំការម្រេច ឡាផ្លេនថេសិន​ បានដើរតួយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ជីវភាពអ្នកភូមិដែលមានទីលំនៅក្បែរនោះតាមរយៈការផ្ដល់ការងារជាច្រើននៅក្នុងចំការ និងដំណើរការសាលារៀនមួយសម្រាប់ក្មេងៗ ដែលទទួលបានចំណូលតាមរយៈការលក់ម្រេច។

La Plantation
La Plantation
La Plantation
La Plantation

La Plantation
ទូរស័ព្ទ៖ 017 84 25 05
ទីតាំង៖ ភូមិបុស្សាញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ https://goo.gl/maps/Jy2SsuV3UMx

វីដេអូ

ជិះក្របីបណ្តែតអារម្មណ៍ គយគន់ទេសភាពស្រុកស្រែ និងចំការម្រេច ដ៏កម្រនៅ ឡាផ្លេនថេសិន

ជិះក្របីបណ្តែតអារម្មណ៍ គយគន់ទេសភាពស្រុកស្រែ និងចំការម្រេច ដ៏កម្រនៅ ឡាផ្លេនថេសិនព័ត៌មានលម្អិត៖ https://kohsantepheap.tv/article/27377#TofTon #TasteofFoodTasteofNature?ជួយ Rate ផងណាបើបានទៅលេង?ម្ហូប៖?សេវាកម្ម៖?តម្លៃ៖?ទេសភាព៖?ការលេងកម្សាន្ត៖ ?Recommend?ពេលវេលាល្អ៖ ថ្ងៃរះម៉ោង ៦ដល់ម៉ោង៨ មេឃមានពណ៌ស្អាត និងម៉ោងថ្ងៃរៀបលិចម៉ោង៣ ទៅ៦?ម៉ោងថតរបស់វីដេអូខាងក្រោម៖ ម៉ោង3រសៀល ដល់៦កន្លះយប់ទូរស័ព្ទ៖ 017 84 25 05ទីតាំង៖ ភូមិបុស្សាញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតផែនទី៖ https://goo.gl/maps/Jy2SsuV3UMx

បាន​បង្ហោះ​ដោយ My Land – ទឹកដីខ្ញុំ នៅ ថ្ងៃអង្គារ 17 កក្កដា 2018