ទៅដើរលេងម្តងៗ ភាគច្រើនហើយ ទាំងយើងទាំងគេ ចង់លំហែរកាយបន្ធូរអារម្មណ៍ អង្គុយថតរូបលេង ជាមួយទេសភាពស្អាតៗ ញ៉ាំអីជុំគ្រួសារ មិត្តភ័ក្ត គូរសង្សារ មិនចឹង។ ហើយសម្រាប់បងប្អូនមួយចំនួន ក៏មិនសូវជាមានពេលគ្រប់គ្រាន់ មិនចង់ហត់នឿយខ្លាំង ដើម្បីទៅដល់កន្លែងដែលខ្លួនចង់ទៅដល់ ត្រឹមគេង ១យប់១ថ្ងៃ ចឹងនេះ ខាងក្រោមនេះយើង សូមណែនាំកន្លែង សំណាក់សំរាកកាយមួយកន្លែង ក្បែរក្រុងកំពត នោះគឺ Natural Bungalows។




សម្រាប់បងប្អូនដែលមានបំណងចង់ទៅលេងកម្សាន្តនៅទីរួមខេត្តកំពត ក្នុងចុងសប្តាហ៍នេះអី អាចជ្រើសយកកន្លែងនេះបាន ព្រោះថា Natural Bungalows ជាទីតាំងមួយ កៀកក្រុងមែនទែន មានចំងាយត្រឹមតែ ៥០០ម៉ែត្រប៉ុណ្ណោះ ងាយស្រួល សម្រាប់ការសម្រាក់លំហែរកាយ ដោយសារកន្លែងនេះ មានហេតុផល ដូចជា នៅជិតផ្សារកំពត ងាយរកគ្រឿងសមុទ្រញ៉ាំ ហើយបើចង់កុំម៉្មង់ផ្ទាល់ក៏ Natural Bungalows មានជាម៉ីនុយអោយជ្រើសរើសបានតាមការចូលចិត្ត ពិសេសអាចអង្គុយញ៉ាំក្បែរមាត់ទឹកព្រែក មើលថ្ងៃរៀបលិច ឬក៏អាចទៅជិះទូកនៅក្បែរនោះ លេងកម្សាន្តបានថែមទៀតផង។




ចំនុចពិសេសមួយទៀតនោះ គឺភាពស្ងប់ស្ងាត់ និងទេសភាពខៀវស្រងាត់ជុំវិញ Bungalows តុបតែងឡើងបែបធម្មជាតិពិតៗ អោយសមទៅតាមឈ្មោះរបស់ខ្លួន ហើយក៏តម្រូវអោយត្រូវសម្រាប់ភ្ញៀវដែលចូលចិត្តភាព ឯករាជ្យ ស្ងប់ស្ងាត់ បន្ធូរអារម្មណ៍តាមធម្មជាតិ។ បញ្ជាក់សម្រាប់បងប្អូនដែលចង់បាន ចង់ឃើញទេសភាព ពណ៌មេឃ ស្អាតប្លែក សូមព្យាយាមក្រោកពីព្រឹកព្រលឹម ឬចាំមើលថ្ងៃរៀបលិច អង្គុយនៅកញ្ចុះលើមាត់ទឹកព្រែក ធានាថត អ្នកនឹងបានរូបភាពប្លែកជាក់ជាមិនខានឡើយ។





Natural Bungalows
Tel: 012 81 90 81 | 031 2 81 90 81
បើក៖ ៧ព្រឹក-១១យប់
ទីតាំង៖ ក្បែរគល់ស្ពានថ្មី ត្រើយខាងកើត ចំងាយ ១០០ម៉ែត្រ
តម្លៃ៖ ខែ១១-ខែ៥ ចាប់ពី ៤០ដុល្លារ ដល់ ១១៥ដុល្លារ និង ខែ៦-ខែ១០ ចាប់ពី ៣០ដុល្លារ ដល់ ៩៩ដុល្លារ
ម្ហូប៖ តម្លៃចាប់ពី ៥ដុល្លារ ដល់១០ដុល្លារ ភេសជ្ជៈ ចាប់ពី ១.៥ដុល្លារ ដល់ ៣ដុល្លារ
ការកម្សាន្ត៖ មានឆ្នេរ សម្រាប់ក្មេងលេង, អាចងូតទឹកបាន ក្នុងខែប្រាំង, ជិះទូកលេងកម្សាន្តនៅក្បែរនោះ



វីដេអូ
តែ៥០០ម៉ែត្រពីក្រុង ទាំងគេទាំងយើងចង់ថតរូបកន្លែងស្អាតៗ ងាយៗ មិនចឹង ចាំកាលទៀត!ព័ត៌មានលម្អិត៖ https://kohsantepheap.tv/article/27781Ads #Teapot #TofTon #TasteofFoodTasteofNature?ជួយ Rate ផងណាបើបានទៅលេង?ម្ហូប៖ ?សេវាកម្ម៖ ?តម្លៃ៖ ?ទេសភាព៖ ?ការលេងកម្សាន្ត៖ ?Recommend?ពេលវេលាល្អ៖ ថ្ងៃរះម៉ោង ៦ដល់ម៉ោង៨ មេឃមានពណ៌ស្អាត និងម៉ោងថ្ងៃរៀបលិចម៉ោង៣ ទៅ៦?ម៉ោងថតរបស់វីដេអូខាងក្រោម៖ ម៉ោង៣រសៀលទូរស័ព្ទ៖ 012 81 90 81 | 031 2 81 90 81ទីតាំង៖ ក្បែរគល់ស្ពានថ្មី ត្រើយខាងកើត ចំងាយ ១០០ម៉ែត្រផែនទី៖ https://goo.gl/maps/AiwxjeoSeo32
បានបង្ហោះដោយ My Land – ទឹកដីខ្ញុំ នៅ ថ្ងៃពុធ 18 កក្កដា 2018