ល្ងាចនេះតើមានគម្រោងទៅពិសាអាហារនៅទីណាហើយឬនៅ? បើសិនជាមិនទាន់សូមណែនាំហាងអាហារសម្រន់មួយកន្លែងដែលមានលក់អាហារសម្រន់ជាច្រើនប្រភេទមានទាំង ជើងមាន់ ប្រហិតយក្ស ប្រហិតសាច់គោមានបំពង មានស្ងោររសជាតិទឹកជ្រលក់រសជាតិប្លែកជាច្រើនមុខ។


ដោយសារតែសព្វថ្ងៃ ពោរពេញទៅដោយហាងអាហារសម្រន់ជាច្រើនបែប និងមានរសជាតិ ប្លែកៗពីគ្នាទៅតាមការចម្អិន ឬជាការច្នៃប្រឌិតរបស់ចុងភៅនីមួយៗ ដូចនេះប្រសិនបើលោកអ្នកនិយមចូលចិត្តសាករសជាតិម្ហូបប្លែកៗនោះ អាចណាត់មិត្តភក្កិញុាំរសជាតិប្រហិតសាច់គោ ប្រហិតយក្ស ជើងមាន់ចំហុយ ទឹកជ្រលក់រសជាតិប្លែកមាត់នោះ អាចសាកបាននៅ ហាង SUPUCCA ។



ដល់ពេលដល់វេលាដើរសាករបស់ប្លែកមាត់ទៀតហើយ ចឹងល្ងាចនេះជួបជុំគ្នា ដាក់ម៉ាឆ្ងាញ់មាត់ទៅ! សម្រាប់ហាង SUPUCCA មានទីតាំងស្ថិតនៅក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០ ផ្លូវ ១១៣ សង្កាត់បឹងកេងកង ២ ដែលនៅក្បែរហាង Lisa។



ហាង SUPUCCA
ទូរស័ព្ទ៖ 096 882 9914 / 097 88 999 29
ចាប់បើកពីម៉ោង 11:00 ថ្ងៃត្រង់រហូតដល់ 8:00យប់
ទីតាំង៖ ស្ថិតនៅក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០ ផ្លូវ ១១៣ សង្កាត់បឹងកេងកង ២ ដែលនៅក្បែរហាង Lisa
វីដេអូ