អាងទំនប់ប្រទក្សក្រឡា ជារមណីយដ្ធានមួយនៅក្នុងចំណោមរមណីយដ្ឋានធម្មជាតិជាច្រើនក្នុងខេត្តកំពត ដែលមានទីតាំងនៅភូមិបុស្សញេញ ឃុំកូនសត្វ ស្រុកទឹកឈូ នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រកែប និង ប្រហែល20គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងកំពត។ទំនប់នេះកំពុងតែទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិអោយមកសម្រាក លំហែកាយ ក្រោមខ្យល់អាកាសធម្មជាតិ ជាមួយទេសភាពព្រៃភ្នំព័ទ្ធជុំវិញទំនប់។
ទំនប់នេះមានផ្ទៃទឹកប្រមាណ៣០០០ហិកតា លិចឡើងខៀវស្រងាត់ខួបប្រាំង ខួបវស្សា មិនចេះរីងស្ងួតឡើយ ដែលអាចរក្សាទឹកទុកបានរាប់លានម៉ែត្រគូប និងមានសង់ទ្វារទឹកសម្រាប់បង្ហូរតាមប្រឡាយទៅស្រោចស្រពស្រែនៅប៉ែកខាងក្រោមបានរាប់ពាន់ហិកតា សម្រាប់ប្រជាកសិករយកទៅប្រើប្រាស់។
រមណីយដ្ឋានទំនប់ប្រទក្សក្រឡាក៏មានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញាំុអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ ជិះទូក ជិះទា កម្សាន្តលើផ្ទៃទឹក។ ចំពោះអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ បរិយាកាសបែបនេះពិតជាមានក្ដីសុខណាស់។
សម្រាប់អ្នកដែលចង់ញាំុអាហារកម្មង់អាចទាក់ទងជាមុនសម្រាប់មុខម្ហូបជាច្រើនជម្រើសមកកាន់ ភោជនីយដ្ឋាន ជំនោរឬស្សីទំនប់ប្រទក្សក្រឡា តាមរយៈលេខទូរស័ព្ទ 012 431 442 /015 656 342 /081 431 441។ ពីភោជនីយដ្ឋានក៏មានទាប៉ាដាឡូជិះកម្សាន្ត កន្លែងក្មេងលេង ឬក៏អាចយកតង់ទៅបោះនៅបរិវេណភោជនីយដ្ឋាន ជាលក្ខណៈពិចនិកបានថែមទៀតផង។
ចាំអង្កាលទៀត? ណាត់គ្នាអោយហើយមក ធុញថប់នឹងបរិយាកាសទីក្រុង ងាកទៅណាក៏ឃើញតែឡាន ម៉ូតូ មនុស្សម្នាច្រើនណាស់ ទៅលំហែខួរក្បាលនៅទំនប់ប្រទក្សក្រឡាចេញម្ដង ទេសភាពស្រស់ស្អាតបែបនេះ ស្ងប់ស្ងាត់ទៀតបើគេហៅហើយមិនទៅប្រយ័ត្នស្ដាយក្រោយណា។
រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា
ទូរស័ព្ទភោជនីយដ្ឋាន ជំនោរឬស្សី៖ 012 431 442/ 015 656 342/ 081 431 442
ទីតាំង៖ ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត
ផែនទី៖ https://goo.gl/maps/Gnnp1KUViEH2
វីដេអូ