រីហ្សតរចនាបថឆ្នាំ ១៩៦០ ជាគោលដៅថ្មី កំពុងទាក់ទាញភ្ញៀវទេសចរគ្រប់គ្នាប្រាថ្នាចង់ទៅ

Memoire Palace Resort & Spa

0
2368

ស្ថាបត្យកម្មខ្មែរដ៏ទំនើបអស្ចារ្យ បានលិចរូបរាងឡើងលើទឹកដីខេត្តសៀមរាប ស្ថិតលើផ្ទៃដីជិត ៣ហិកតា ចន្លោះតំបន់ប្រាសាទអង្គរ និងបឹងទន្លេសាប គឺជាសណ្ឋាគារដ៏ប្រណិតបែបរសនិយមមួយរបស់កម្ពុជានាឆ្នាំ ១៩៦០​ កំពុងក្លាយទៅជាគោលដៅទេសចរណ៍ដ៏ប្រពៃ ដែលអ្នកទេសចរគ្រប់រូបស្រម៉ៃ មកសម្រាកកម្សាន្ដលំហែកាយ ​និងដកបទពិសោធន៍ដ៏កម្រមួយនេះនៅលើទឹកដីអង្គរនៃយើង។

Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa

សណ្ឋាគារ Memoir Palace Resort & Spa ត្រូវបានសាងសង់ឡើងតាមម៉ូដបុរាណខ្មែរ​ ដែលត្រូវបានជ្រើសរើសទីតាំងយ៉ាងល្អច្បាស់លាស់​ ពីលម្ហូររបស់ខ្យល់ និងទិសនៃពន្លឺ សម្រាប់ការនាំនូវសេចក្ដីសុខ សុភមង្គល ដល់ភ្ញៀវក្នុងការមកស្នាក់នៅ។ ដំណាក់-វីឡានីមួយៗ របស់សណ្ឋាគារម៉េម័រផាឡេស យកលំនាំគំរូតាមផ្ទះខ្មែរបូកផ្សំនិងការរចនាយ៉ាងល្អ ហើយដំណាក់-វីឡានីមួយៗ មាន៨បន្ទប់ធំៗ បំពាក់ដោយគ្រឿងសង្ហារឹមបុរាណសម័យលាយឡំគ្នា សក្តិសមជាវិមានដ៏អស្ចារ្យ ហាក់នាំអារម្មណ៍ភ្ញៀវដែលមកស្នាក់នៅត្រឡប់ទៅកាន់សម័យកាលរបស់របបនិយមមួយក្នុងឆ្នាំ ១៩៦០។​​

Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa

ទេសភាពដ៏ស្រស់ត្រកាលនៃ សណ្ឋាគារ Memoir Palace Resort & Spa ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាគោលដៅទេសចរណ៍ថ្មី ក៏ដូចជារំលឹកពីភាពស្រស់ថ្លារបស់កម្ពុជានាទសវត្សរ៍​ឆ្នាំ​ ១៩៦០​ និងសកម្មភាពថែរក្សាបរិស្ថាន ដូចជាការប្រើប្រាស់បំពង់ប៊ឺតបង្កើតដោយគល់ស្លឹកគ្រៃជាដើម។ លោកអ្នកនឹងទទួលបានបទពិសោធ​ន៍ថ្មីតាមរយៈការស្នាក់នៅក្នុងសណ្ឋាគារដ៏ល្អប្រណិតមួយនេះ ជាមួយ​អាង​ហែល​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​និង​សម្បូរ​បែប ដូច​ជា អាង​ទឹក​សាប ​អាង​ទឹក​ប្រៃ អាង​ទឹក​កុមារ​ ដែលមានសម្រស់គួរអោយទាក់ទាញ គួបផ្សំនឹងដំណាក់-វីឡា ព័ទ្ធជុំវិញ។

Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & SpaMemoire Palace Resort & Spa
Memoire Palace Resort & Spa

លោកអ្នកក៏អាចសម្រាកលំហែអារម្មណ៍ ជិះស៊ីក្លូ​ ញាំុអាហារឧត្ដម ផ្ដល់ជូននូវអាហារដែលមានគុណភាពនិងការចំអិនដោយយកចិត្តទុកដាក់​ ក៏ដូចជាញាំុអាហារនៅភោជនីយដ្ឋាន The Stage 1960s ដែលក្នុងការចំអិនអាហារផ្ដោតទៅលើ ប្រវត្តិសាស្រ្ត វប្បធម៌ និងការចងចាំនាកុមារភាព។ រីឯក្បែរអាងហែលទឹកក៏មាន Mohanoti នឹងបម្រើជូននូវអាហារសម្រន់ ភេសជ្ចៈ Cocktail និងស្រាបៀរ។ ពី សណ្ឋាគារ Memoir Palace Resort & Spa មានបម្រើជូននូវសេវាកម្មជាច្រើនដូចជា Yoga, Spa, Pre-Wedding, Cooking Class, Cocktail Class, Tour Arrangement និងរៀបចំកម្មវិធីផ្សេងៗ។

Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa

Memoir Palace Resort & Spa
Tel: 063 766 588 / 069 285 888
ទីតាំង៖ ផ្លូវផ្សារក្រោម ភូមិវិហារចិន​ ឃុំស្វាយដង្គំ ខេត្តសៀមរាប
ផែនទី៖ https://goo.gl/maps/65SWoWgEYVH2
វេបសាយ៖ http://www.memoirepalace.com

វីដេអូ៖

Memoir Palace Resort & Spa

រីហ្សតរចនាបថឆ្នាំ ១៩៦០ ជាគោលដៅថ្មី កំពុងទាក់ទាញភ្ញៀវទេសចរគ្រប់គ្នាប្រាថ្នាចង់ទៅស្ថាបត្យកម្មខ្មែរដ៏ទំនើបអស្ចារ្យ បានលិចរូបរាងឡើងលើទឹកដីខេត្តសៀមរាប ស្ថិតលើផ្ទៃដីជិត ៣ហិកតា ចន្លោះតំបន់ប្រាសាទអង្គរ និងបឹងទន្លេសាប គឺជាសណ្ឋាគារដ៏ប្រណិតបែបរសនិយមមួយរបស់កម្ពុជានាឆ្នាំ ១៩៦០​ កំពុងក្លាយទៅជាគោលដៅទេសចរណ៍ …អានបន្ត៖ https://kohsantepheap.tv/article/28107Memoir Palace Resort & SpaTel: 063 766 588 / 069 285 888ទីតាំង៖ ផ្លូវផ្សារក្រោម ភូមិវិហារចិន​ ឃុំស្វាយដង្គំ ខេត្តសៀមរាបផែនទី៖ https://goo.gl/maps/65SWoWgEYVH2វេបសាយ៖ http://www.memoirepalace.com

បាន​បង្ហោះ​ដោយ My Land – ទឹកដីខ្ញុំ នៅ ថ្ងៃអង្គារ 16 តុលា 2018