ប្រហិត J Mey មកដល់​​ភ្នំពេញ​ អ្នក​ទិញ​តម្រង់​ជួរ​ចាំ​ហូរហែ

ហាង ប្រហិត J Mey សាលាចិន

0
2300

សម្រាប់អ្នកដែលរស់នៅ​ ក៏ដូចជាធ្លាប់ទៅលេងបាត់ដំបងប្រហែលជាបានស្គាល់ និងធ្លាប់ភ្លក្សរួចមកហើយនូវរសជាតិប្រហិតសាច់គោធ្វើដោយខ្លួនឯងពីហាង J Mey សាលាចិននេះ ព្រោះអីល្បីថាឆ្ងាញ់ណាស់ ល្បីពីបាត់ដំបង រហូតមកដល់ភ្នំពេញ​ គ្រាន់តែមកដល់ភ្នំពេញភ្លាម មានអ្នកតម្រង់ជួរចាំទិញហូរហែតែម្ដង បើល្បីយ៉ាងហ្នឹងហើយ​​​​ មិនទៅសាកនឹងគេ ម៉េចបាន?

ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន

ប្រហិតសាច់គោដ៏ល្បីរបស់ហាង J Mey សាលាចិននៅបាត់ដំបង ដែលទើបតែបើកសាខាថ្មីនៅទីក្រុងភ្នំពេញ​​នៅម្ដុំផ្សារថ្មី​ កំពុងតែអង្រួនចិត្តអ្នកញាំុ ដោយរសជាតិដ៏ឆ្ងាញ់របស់សាច់គោ ធ្វើថ្មីៗផ្ទាល់ដៃដោយខ្លួនឯងរបស់ម្ចាស់ហាង ព្រមជាមួយទឹកជ្រលក់ដែលជារូបមន្តពិសេសរបស់ហាងនេះផ្ទាល់ ធ្វើអោយអ្នកញាំុមានអារម្មណ៍ថាប្លែក​ ខុសពីប្រហិតសាច់គោដទៃដែលធ្លាប់បានញាំុុ។

ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន

ទឹកជ្រលក់ដែលជារូបមន្តពិសេសរបស់ហាង J Mey សាលាចិន គឺជាចំនុចពិសេសមួយទៀតដែលបង្កើនរសជាតិរបស់ប្រហិតសាច់គោ និងនំប័ុងក្ដៅៗរបស់ហាងនេះអោយកាន់តែឆ្ងាញ់មួយកម្រិតទៀត។ ទឹកជ្រលក់ពិសេសនេះមានពីររសជាតិគឺ ទឹកជ្រលក់រសជាតិសណ្ដែកដី​ និងទឹកជ្រលក់ម្ទេសសុទ្ធ ដែលមានរសជាតិហិររបស់ម្ទេស ញាំុហើយឆ្ងាញ់ជក់មាត់។ សម្រាប់អ្នកមិនទាន់បានសាក កុំភ្លេចទៅសាកនឹងគេណា ល្បីឆ្ងាញ់ដូចគេនិយាយមែនអត់?

ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន

ហាង ប្រហិត​ J Mey សាលាចិន (សាខាភ្នំពេញ)
លេខទូរស័ព្ទ៖ 070 9999 38/ 096 801 6666
ទីតាំង៖ ខាងជើងបេនឡានផ្សារថ្មី ផ្ទះលេខ ១៣ ផ្លូវ ៦៧​​ ច្រកចូលតានធនាគារ ANZ Royal

វីដេអូ​