មានក្ដីសុខណាស់មែនទេពេលដែលអង្គុយញាំុម្ហូប ឆ្ងាញ់ៗ ងាកឆ្វេង ងាកស្ដាំ សុទ្ធតែជាអាហារពេញលើតុ បរិយាកាសកក់ក្ដៅ រសជាតិអាហារត្រូវមាត់ត្រូវចិត្តបែបនេះ បើបានទៅជាមួយមនុស្សជាទីស្រលាញ់ទៀត កាន់តែមានក្ដីសុខបន្ថែមទៀត។
ភោជនីយដ្ធាននិងហាងកាហ្វេបែបជប៉ុន On the Table Tokyo Café គឺជាភោជនីយដ្ធានថ្មីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលផ្ដល់ជូនលោកអ្នកនូវរសជាតិមុខម្ហូបថ្មីបែបជប៉ុន និង អ៊ីតាលី។ គ្រប់មុខម្ហូបសុទ្ធសឹងតែជាស្នាដៃរបស់ចុងភៅជំនាញហើយនិងត្រូវបានយកចិត្តទុកដាក់ក្នុងការចម្អិន និង ផ្សំគ្រឿង ក៏ដូចជាមានបម្រើជូននូវមុខម្ហូបជាច្រើនដែលអតិថិជនអាចកម្មង់បានតាមចំនង់ចំណូលចិត្ត។ អាហាររបស់ On the Table Tokyo Café គឺជាអាហារបែប Homemade Style ជប៉ុនផ្សំជាមួយអ៊ីតាលីដែលផ្ដោតសំខាន់ទៅលើវត្ថុធាតុដើមធម្មជាតិ គុណភាពល្អ ស្រស់ហើយថ្មីៗជានិច្ច។
ភោជនីយដ្ធាននិងហាងកាហ្វេដ៏ល្បី On the Table Tokyo Café ពេលនេះមានវត្តមានក្នុងប្រទេសកម្ពុជាហើយបន្ទាប់ពីទទួលបានការគាំទ្រពី រសជាតិ និងអាហារបែប Homemade នៅក្នុងប្រទេសថៃដែលមានជាច្រើនសាខា។ រាល់មុខម្ហូបទាំងអស់គឺត្រូវបានអតិថិជនទទួលស្គាល់ទាំងរសជាតិនិងគុណភាព ញ៉ាំហើយជាប់ចិត្ត ដិតអារម្មណ៍បំភ្លេចមិនបាន។ អូ!ភ្លេច លោកអ្នកក៏អាចកម្មង់បាននូវបង្អែមក៏ដូចជាភេសជ្ចៈផ្សេងៗទៀតផងដែរ។