៩៩% ធ្លាក់​ការ​សម្ភាសន៍​ក្នុង​ដំណាក់​កាល​មួយ​នេះ

99% of Interviews FAIL for THIS Reason

0
1798
Interview Fail

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា អ្នក​មិន​ទទួល​បាន​ជោគជ័យ​បន្ទាប់​ពី​ធ្វើការ​សម្ភាសន៍ដោយសារ​កត្តា​អ្វីខ្លះ?

ជា​កា​ពិត​ណាស់ មនុស្ស​ភាគច្រើន​មុន​នឹង​ទទួល​បានការ​ងារ​ធ្វើ ត្រូវ​ឆ្លងកាត់​ការ​សម្ភាសន៍​ជា​មុន​សិន មិន​ថា​ការងារ​នោះ ជា​ការងារ​អ្វី​ក៏​ដោយ​។ យ៉ាង​ណា​មិញ កត្តា​ដែល​ធ្វើ​អោយ​បេក្ខជន​ភាគច្រើន មិន​ទទួល​បាន​ជោគជ័យ​គឺ​មាន​ច្រើន​ខុស​ៗ​គ្នា​។ ដោយឡែក​ចំណុច​ដែល​ធ្វើ​អោយ​បេក្ខជន​ធ្លាក់​ក្នុងការសម្ភាសន៍ស្ទើរតែ​៩៩%​នោះ​គឺ ការ​ឆ្លងកាត់​នូវ សំណួរ​មួយ​នេះ “ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​ត្រូវ​ជ្រើស​រើស​យក​អ្នក?

Interviewer Wait
Interviewer waiting candidate

បេក្ខជន​ត្រូវ​ឆ្លងកាត់​សំណួរ​ជា​ច្រើន​ក្នុង​ពេល​ធ្វើ​បទ​សម្ភាសន៍ ហើយ​សំណួរ​ដែល​ធ្វើ​អោយ​គាត់​ពិបាក​ឆ្លើយ​ជាង គេ​នោះ​គឺ ការ​ដើ​រតួ​ធ្វើ​ជា​អ្នកលក់ ធ្វើ​យ៉ាងណា​ដើម្បី​អោយ​ក្រុមហ៊ុន​ទិញ​យក​រូប​អ្នក​។ បេក្ខជន​ខ្លះ​អាច​យល់​​​​នឹង អាច ឆ្លើយ​សំណួរ​មួយ​នេះ​ដោយ​ត្រឹមត្រូវ ប៉ុន្តែ​បេក្ខជន​ខ្លះ​ទៀត​អាច​នឹង​មិន​យល់​ច្បាស់​ពី​សំណួរ​មួយ​នេះ ហើយ​ឆ្លើយ​ទាំង​មិន​យល់​។ តោះ​! ដើម្បី​យល់ នឹង​សំណួរ​មួយ​នេះ​ឲ្យ​កាន់តែ​ច្បាស់ សូម​មើល Video ខាងក្រោម​៖